- 2020-04-07 02:11:54
- ជីវិតតារា
ថ្ងៃមុនធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើល ឥឡូវ សុខ លីន កាន់តែភ្លឺភ្នែកហើយ!
- 2020-04-07 02:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមុនធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើល ឥឡូវ សុខ លីន កាន់តែភ្លឺភ្នែកហើយ!
ចន្លោះមិនឃើញ
តារា Tik Tok កញ្ញា សុខ លីន ភ្ញាក់ផ្អើលនៅពេលដែលឃើញមហាជនបញ្ចេញប្រតិកម្មចំពោះរូបថតរបស់ខ្លួនដែលបង្ហោះកាលពីពេលថ្មីៗ ដោយអ្នកខ្លះបានកោតសរសើរ ហើយអ្នកខ្លះទៀតជេរបញ្ចោរ និងពេបជ្រាយនាង។
សុខ លីន មិនដែលដឹងសោះថា ពេលនេះ នាងបានក្លាយទៅជាមនុស្សរបស់មហាជនដែលធ្វើឲ្យនាងមានការប្រុងប្រយ័ត្នចំពោះការបញ្ចេញសារ ឬរូបភាពក្រោយៗទៀត។
សុខ ប្រាប់Sabay នៅថ្ងៃនេះថា នាងមានអារម្មណ៍ក្ដុកក្ដួលនៅពេលដែលដឹងថាខ្លួនមានអ្នកគាំទ្រច្រើនគួរសម ប៉ុន្ដែកន្លងទៅមិនដែលឃើញមហាជនច្រើនចូលមកខមិនឡើយ ទើបនាងបញ្ចេញសារ ឬរូបភាពតាមបណ្ដាលសង្គមកន្លងមកមិនសូវបានគិតពីរឿងនេះ៖"ពីមុនខ្ញុំធ្លាប់តែសាមញ្ញចង់ផុសអីតាមចិត្តខ្លួនឯង មិននឹងស្មានថាមានអ្នកគាំទ្រច្រើន ឥឡូវពិបាកពេលយើងចេញអីគេចាំមើល"។
សុខ លីន ត្រូវបានមហាជនប្រតិ្ដកម្ម ក្រោយពីនាងបានបញ្ចេញរូបថត និងវីដេអូTik Tok របស់ខ្លួនដែលមានសភាពទ្រុឌទ្រោម និងបែកមុខបែកមាត់ដោយអំពើហិង្សា។ តែនាងបែជាថា រូបនោះជារូបធ្វើលេង ដើម្បីថតTik Tok ប៉ុណ្ណោះ។
សុខ លីន បានប្រែក្លាយពីជាងអ៊ុតសក់ម្នាក់នៅខេត្ដកំពង់ចាម ហើយបានមករស់នៅភ្នំពេញដោយពឹងលើចំណូលថ្មីពីការដើរម៉ូដ ច្រៀង និងឡាយលក់ផលិតផលឲ្យក្រុមហ៊ុនផ្សេងៗ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងមានអ្នកfollow ជាងមួយសែននាក់(១២១.៣៩៨) និងfriend ជិតប្រាំពាន់នាក់(៤.៦២៩)៕