• 2015-01-19 17:36:26
  • ជីវិតតារា

វីដេអូ​ដ៏​ផ្អែមល្ហែម​ក្នុង​ថ្ងៃ​រៀបការ​របស់ Jay Chou

  • 2015-01-19 17:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង​តៃវ៉ាន់ Jay Chou បាន​បង្ហាញ​វីដេអូ​ដ៏​ផ្អែមល្ហែម​មួយ​នៅ​ព្រឹក​នេះ ពី​ពិធី​មង្គលការ​របស់​ខ្លួន ដែល​បាន​រៀប​ចំ​ឡើង​នៅ​ព្រះវិហារSelby Abbey ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា កន្លង​ទៅ។ ទស្សនា​ខាង​ក្រោម​នេះ៖

 

http://youtu.be/s34fl3eFYMc

 

តារា​ចម្រៀង​វ័យ ៣៦ឆ្នាំ Jay Chou និង​តារា​ម៉ូដែល​វ័យ ២១ឆ្នាំ Hannah Quinlivan បាន​ក្លាយ​ជា​គូ​​ស្នេហ៍ នឹង​គ្នា​រយៈ​ពេល ៤ឆ្នាំ​មក​ហើយ និង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​មុន។ យោង​តាម​របាយការណ៍​សារព័ត៌មាន​តៃវ៉ាន់ CNA News មង្គលការ​របស់​តារា​​ទាំង​ពីរ​ដួង ចំណាយ​ទឹក​ប្រាក់​អស់​ជាង ៦៣ម៉ឺន​ដុល្លារ និង​មាន​ការ​ចូលរួម​ពី​សាច់​ញាតិ និង​មិត្ត​ជិតស្និទ្ធ​ ចំនួន​៥០នាក់៕

 

 ចុច​ត្រង់​នេះ ​ដើម្បី​ទស្សនា​រូបថត​ពី​មង្គលការ​របស់ Jay Chou

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ focustaiwan

មតិយោបល់