• 2017-04-05 07:58:31
  • ជីវិតតារា

ស្មានមិនដល់ថា​ ត្រចៀកកាំ​​ជា​ម្ដាយ​កាច​ដូច​ខ្លា​សោះ​

  • 2017-04-05 07:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិន​ដ៏​ល្បីល្បាញ​ Zhao Wei ដែល​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​តែងតែ​ស្គាល់​ថា​ ជា​ "ត្រចៀកកាំ​” នោះ​ធ្លាប់​​ជា​ម្ដាយ​​ដ៏​កាច​ម្នាក់​។​

តារា​ស្រី​ដែល​ជា​សេដ្ឋិនី​រូប​នេះ​ បាន​រៀបការ​ជាមួយ​អ្នក​ជំនួញ​ជនជាតិ​សិង្ហបុរី​ ឈ្មោះ​ Huang Youlong កាល​ពី​ឆ្នាំ​ ២០០៨​ ហើយ​នៅ​ឆ្នាំ​ ២០១០​ គូស្នេហ៍​មួយ​នេះ​ក៏​ទទួល​បាន​កូន​ស្រី​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់​ជា​ចំណងដៃ​ ឈ្មោះ​ថា​ Haung Xin ហៅ​ក្រៅ​ Xiao Siyue (Little April) ។

ក្នុង​ជីវិត​ជា​ម្ដាយ​ តារា​ស្រី​វ័យ​ ៤១​ឆ្នាំ​ រូប​នេះ​បាន​ប្រៀន​ប្រដៅ​កូនស្រី​ នូវ​វិធី​តឹង​រឹង​បំផុត​ តាម​គំរូ​ម្ដាយ​របស់​នាង​ដែល​ជា​គ្រូបង្រៀន​។ នាង​បាន​និយាយ​ថា​ ធ្លាប់​វាយ​កូន​ ពេល​ដែល​កូន​នាង​ធ្វើ​ចរិត​មិនល្អ​។

ត្រចៀក​កាំ​បន្ត​ថា​៖ "ចរិត​កូន​ខុស​ពី​ខ្ញុំ​ គឺ​បន្ទាប់​ពី​វាយ​គេ​ហើយ​ ខ្ញុំ​តែង​ភ្លេចភ្លាមៗ មិនដែលចាំទុកក្នុងចិត្តទេ តែ​កូន​ខ្ញុំ​វិញ​ចងចាំ​ទង្វើ​របស់​ខ្ញុំ​​ជា​ម្ដាយ​ជា​និច្ច​ រហូត​ដល់​ថ្នាក់​អត់​និយាយ​រក​ខ្ញុំ​មួយ​អាទិត្យ​ទៀត​ផង​"។

ដោយសារ​ជាប់​រវល់​ជាមួយ​ការងារ​ថត​ និង​ដឹកនាំ​រឿង​ផង​នោះ ទើបជាហេតុ​ធ្វើ​ឲ្យ​នាង​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​ ជាពិសេស​ខកខាន​ថ្ងៃ​ខួប​កំណើត​ និង​កម្មវិធី​ពិសេសនានា នៅ​សាលា​របស់​កូន​ថែម​ទៀត​ផង​។ អ្នក​ម្ដាយ​រូប​នេះ​ថែម​ទាំង​បាន​និយាយ​ថា​ ឥលូវ​កូន​ខ្លួន​មិន​ត្រឹម​តែ​មិន​ខ្លាច​ទេ​ ថែម​ទាំង​ផ្គើន​ ហ៊ាន​តមាត់​ដាក់​ម្ដាយទៀត​។

ទោះបី​ជាយ៉ាងណា​ក្ដី​ Zhao ក៏​ទទួល​ស្គាល់​ថា​ វិធី​អប់រំ​កូន​ ដោយ​ប្រើ​ទណ្ឌកម្ម​នេះ​គឺ​មិន​ល្អ​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ម្ដាយ​ និង​កូន​នៅ​កាន់​ឆ្ងាយ​ពី​គ្នា​។ ហើយតាម​រយៈ​បទ​ពិសោធន៍​នេះ​ នាង​នឹង​ព្យាយាម​ធ្វើ​ជា​ម្ដាយ​ដ៏​ល្អ​ម្នាក់​ និង​ចំណាយ​ពេល​វេលា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជាមួយ​កូន​ស្រី​៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់