• 2017-06-01 04:24:20
  • ជីវិតតារា

បង្កើត​ក្បាច់​រាំ​ថ្មី​​​​ម្ដង​ៗ យក់ ថិតរដ្ឋា ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការ​ហាត់​រាំ?​

  • 2017-06-01 04:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​អ្នក​សិល្បៈ​​ម្នាក់​ យក់ ថិតរដ្ឋា តែង​តែ​រិះ​រ​ក​នូវ​​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ ដើម្បី​បំពេញ​ចិត្ត​អ្នក​គាំ​ទ្រ​​​ទាំង​ការ​តុប​តែង​ខ្លួន​ និង​​ការ​បង្កើត​ក្បាច់​រាំ​ថ្មី​ៗ​។ តើ​ក្បាច់​រាំ​ថ្មី​ក្នុង​១​បទ​​​តារា​ចម្រៀង​កូន​២​រូប​នេះ​ត្រូវ​ប្រើ​រយៈ​ពេល​ប៉ុន្មាន​ក្នុង​ការ​ហាត់​សម​?

អ្នក​នាង យក់ ថិតរដ្ឋា បាន​ប្រាប់​ Sabay ថា​​ទាក់​ទង​ក្នុង​ការ​បង្កើត​ក្បាច់​រាំ​ថ្មី​​ក្នុង​១​បទ​ យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ពេល​វេលា​៣ ទៅ​៤​ថ្ងៃ​ដើម្បី​​ហាត់​រាំ​។ តែ​បើ​ក្បាច់​ថ្មី​ហើយ​ពិបាក​​អាច​ប្រើ​ពេល​ដល់​១​អាទិត្យ​ក៏​មាន​ដែរ​ពេល​ខ្លះ​ក្នុង​១​បទ​ មិន​ទៀង​​ទាត់​នោះ​ទេ​។

“វា​ជា​ការ​ពិបាក​បន្តិច​ដែរ​អូន​​ព្រោះ​បទ​ Original Song ​យើង​​ត្រូវ​តែ​ផ្ចិត​ផ្ចង់​​ដើម្បី​ឲ្យ​ក្បាច់​រាំ​ចេញ​មក​បាន​ល្អ​ ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​" ។ម្ចាស់​បទ​ "ធ្លាប់​នឹក​ម្នាក់​នេះ​ទេ​" ថ្លែង​។​

រដ្ឋា បាន​បញ្ជាក់​ថា​ ចាប់​តាំង​ពី​នាង​ចូល​ផលិត​កម្ម​ថោន​មក​ មិន​សូវ​មាន​ពេល​​ទំនេរ​ប៉ុន្មាន​ទេ​ជាប់​រវល់​ច្រៀង​តាម​​បណ្ដា​ខេត្ត​ ​បើ​ទំនេរ​ពី​ការ​ងារ​វិញ​គឺ​រៀន​ហាត់​រាំ​ជាមួយ​ក្រុម​​រាំ​នៅ​ផ្ទះ​៕​​​​​​​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម