• 2017-07-10 09:41:37
  • ជីវិតតារា

ផ្ទុះព័ត៌មានថា Sulli និងគូស្នេហ៍ សម្រេចចិត្តចែកផ្លូវគ្នាដើរ មែនក៏អី?

  • 2017-07-10 09:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​លើ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា​ តារា​ស្រី Sulli និង​គូស្នេហ៍​ Kim Min Jun បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ហើយ បន្ទាប់​ពី​ទាក់​ទង​គ្នា​មិន​បាន​កន្លះ​ឆ្នាំ​ផង។

ផ្អែក​តាម​វិបសាយ​ TV Report បាន​ឲ្យ​ដឹង​ថា​ Kim Min Jun ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ DJ មួយ​ក្រុម​រូប​នេះ​ បាន​ប្រកាស​លើ​ Instagram ពី​ដំណឹង​បែកបាក់​របស់​ខ្លួន​ និង​ Sulli ដែរ។

គួរ​បញ្ជាក់​ថា​ អតីត​សមាជិក​ក្រុម​ F(x) Sulli និង​ Kim Min Jun បាន​ចាប់​ផ្ដើម​ទាក់ទង​បង្កាត់​ភ្លើង​ស្នេហា​ជាមួយ​គ្នា​កាល​ពី​ខែ​ឧសភា​ ក្រោយ​នាង​បែកបាក់​ជាមួយ​តារា​ចម្រៀង​ Choiza សមាជិក​ក្រុម​ Dynamic Duo៕

ចុចអាន៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម