- 2017-09-20 03:21:00
- ជីវិតតារា
អ៊ុន សិទ្ធា ក្រោយពីស្ទាបស្ទង់មតិពីមហាជន ឥឡូវចង់ផ្លាស់ប្ដូររសជាតិ
- 2017-09-20 03:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន សិទ្ធា ក្រោយពីស្ទាបស្ទង់មតិពីមហាជន ឥឡូវចង់ផ្លាស់ប្ដូររសជាតិ
ចន្លោះមិនឃើញ
ក្រោយពីស្ទាបស្ទង់មតិពីមហាជនក្នុងរឿង "បំណុលស្នេហ៍" រួចមក អ៊ុន សិទ្ធា ចង់ផ្លាស់ប្ដូរអត្តចរិតក្នុងការសម្ដែង ដើម្បីឲ្យស្គាល់គ្រប់រសជាតិក្នុងនាមជាអ្នកសិល្បៈមួយរូប។
អ៊ុន សិទ្ធា បានប្រាប់ Sabay ថា ឆ្លងកាត់ការសម្ដែងខ្សែភាពយន្តភាគជាបន្តបន្ទាប់នៅអំឡុងឆ្នាំ ២០១៧ នេះលោកចង់ផ្លាស់ប្ដូរអត្តចរិតក្នុងការសម្ដែងរឿង ពីតួអង្គដែលមានអត្តចរិតស្លូត មកតួបែបកាចចិត្តអាក្រក់វិញម្ដងមិនសំខាន់តួឯកឬ តួរងនោះទេ។ អ្វីដែលសំខាន់ស្ថិតនៅលើការចរចាតម្លៃខ្លួនតែប៉ុណ្ណោះ។
លោកថា៖“ជូនកាលតួឯករ៉ូលដែលយើងលេងគឺមានតែ១រ៉ូលទេ គឺអំពើល្អតែបើយើងសម្ដែងជាតួអង្គកាចមានទាំងអំពើល្អ និងអំពើអាក្រក់ អ៊ីចឹងហើយទើបខ្ញុំចង់ប្រឡូកឲ្យបានច្រើនព្រោះអ្នកសិល្បៈត្រូវចេះឲ្យទូលំទូលាយផ្នែកសិល្បៈ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ពេលខ្ញុំលេងក្នុងរឿង "បំណុលស្នេហ៍" អ្នកទស្សនាគាត់ថាខ្ញុំសម្ដែងសមជាងតួស្លូត"។
ទោះបីជាសម្ដែងជាតួអាក្រក់មិនបានគ្រងតំណែងជាតួឯកក៏ដោយ អ៊ុន សិទ្ធា មិនបានព្រួយបារម្ភអំពីប្រជាប្រិយភាពឡើយ ផ្ទុយទៅវិញលោកបែរជាគិតថាមានអ្នកគាំទ្រច្រើន ព្រោះលេងរ៉ូលជាតួអង្គកាចមានទស្សនិកជនគាំទ្រច្រើនជាងតួចិត្តល្អ។ មូលហេតុដែលខ្លួនគិតថាសម្ដែងជាតួកាចមានពុកម៉ែបងប្អូនគាំទ្រច្រើនដោយសារតែនៅលេងជាតួអង្គប្រភេទនេះរ៉ូលលេងមិនបាច់សូវប្រឹង ហើយសម្ដែងទៅបានល្អទាំងការប្រើទឹកមុខ កាយវិការសំឡេង។ អ៊ុន សិទ្ធា បន្ថែម៕