• 2017-09-25 23:35:00
  • ជីវិតតារា

តារា​ឆ្នើម ស្វែង សុជាតា បង្ហើប​​ចំណូល​ទទួល​បាន​ក្នុង​​១​ថ្ងៃ​​​ពី​​​ការ​ថត​ភាពយន្ត

  • 2017-09-25 23:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​នាង ស្វែង សុជាតា ​មាន​ទីផ្សារ​ការ​ងារ​សិល្បៈ​​ឡើង​ខ្ពស់​ខ្លាំង​ទាំង​ខ្សែ​ភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ដែល​មាន​វត្តមាន​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​។ ចំណែក​ឯ​តម្លៃ​ខ្លួន​​ក្នុង​១​ថ្ងៃ​វិញ​នាង​​ក៏​ទទួល​បាន​​មិន​​ចាញ់​តារា​សម្ដែង​រួម​ជំនាន់​ឡើយ​​។

ជុំវិញ​តម្លៃ​ខ្លួន​នៃ​ការ​ថត​រឿង​ខាង​លើ​នេះ​ដែរ​ ស្វែង សុជាតា បាន​ប្រាប់​ Sabay ថា ចំពោះ​ការ​ថត​ភាព​យន្ត​ភាគ​ក្នុង​១​ថ្ងៃ​​​​នាង​​ទទួល​បាន​តម្លៃ​ខ្លួន​ចាប់​ពី​ ២០០ ដុល្លារ​អាមេរិក​ឡើង​ទៅ​ អាស្រ័យ​ទៅ​តាម​ទីតាំង​ជិត​ឬ​ឆ្ងាយ​ សាច់​រឿង​វែង​​ឬ​ខ្លី​តែ​ប៉ុណ្ណោះ​។

តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​បន្ថែម​ថា​៖“​ដោយ​ឡែក​សម្រាប់​រឿង​ដុំ​វិញ​​ខ្ញុំ​យក​តម្លៃ​លើស​រឿង​ភាគ​​​ក្នុង​១​ថ្ងៃ​ ខ្ញុំ​ស៊ីថ្លៃ​ចាប់​ពី​ ៣០០ ដុល្លារ​ឡើង​ទៅ​ទើប​ខ្ញុំ​ថត​ ហើយ​គិត​ទៅ​​តាម​ទី​តាំង​ជិត​ឆ្ងាយ​ដូច​គ្នា​ បើ​ឆ្ងាយ​យើង​យក​តម្លៃ​លើស​ហ្នឹង​"៕

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម