- 2017-11-17 00:30:00
- ជីវិតតារា
ពិតដែរទេ មូលហេតុ Minho និង Suzy បែកគ្នាបណ្ដាលមកពី Jongsuk?
- 2017-11-17 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតដែរទេ មូលហេតុ Minho និង Suzy បែកគ្នាបណ្ដាលមកពី Jongsuk?
ចន្លោះមិនឃើញ
ព័ត៌មានបែកបាក់របស់តារាសម្ដែងលំដាប់ A ប្រចាំប្រទេសកូរ៉េ Lee Min Ho និង Suzy បានធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង ខណៈលេចឮដំណឹងនេះ ព្រមជាមួយការបញ្ជាក់ទទួលស្គាល់ថាជាការពិតចេញពីផលិតកម្មពួកគេ។
ទន្ទឹមនឹងជ្រាបពីព័ត៌មានប្រេះឆានេះ អ្នកប្រើបណ្ដាញអ៊ីនធឺណិត នាំគ្នាលើកជាចម្ងល់ថា តើមូលហេតុពិតប្រាកដអ្វីទៅ ដែលនាំតារាប្រុសស្រីទាំង ២សម្រេចចែកផ្លូវគ្នាដើររៀងខ្លួនបែបនេះ?
ជាក់ស្ដែង បើយោងតាមប្រភពព័ត៌មានជាច្រើនរបស់ កូរ៉េ បានបង្ហើបរឿងខ្លះទាក់ទងនឹងអ្វីដែល Suzy ធ្លាប់បាននិយាយកាលពីមុន។ បើក្រឡេកទៅ កាលពីខែមករាឆ្នាំ ២០១៧ តារាស្រីរូបនេះ បានចូលរួមកម្មវិធីទូរទស្សន៍មួយ មានឈ្មោះថា "Off The REC” ដោយបានបង្ហើបពីទំនាក់ទំនងស្នេហាជាមួយមិត្តប្រុស Lee Min Ho។ ជាមួយគ្នានោះ នៅពេលសួរពីពេលពេលវេលានៅក្បែរគ្នា នាងនិយាយថា ពួកនាងជួបគ្នា ម្ដងប៉ុណ្ណោះ ក្នុង១ខែ។ នេះបញ្ជាក់ថា អ្នកទាំង ២កម្រ មានពេលឲ្យគ្នាណាស់ បើប្រៀបជាមួយគូស្នេហ៍តារាផ្សេងទៀត។
ប្រភពព័ត៌មានទាំងនោះក៏បានលើកឡើងដែរថា បច្ចុប្បន្ន តារាស្រីកើតឆ្នាំ ១៩៩៤ រូបនេះ កំពុងមមាញឹកខ្លាំងជាមួយការងារថតស្ប៉តពាណិជ្ជកម្ម និងថតរឿង ជាដើម។ ចំណែក Min Ho ក៏កំពុងបំពេញកាតព្វកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិដែរ។ ដូចនេះ ផ្អែកលើកិច្ចការមមាញឹករៀងខ្លួន ជាហេតុធ្វើឲ្យឱកាសជួបគ្នារបស់តារាទាំង ២មានតិចបំផុត ដូចពាក្យគេថាកាន់តែឆ្ងាយ កាន់តែអស់ចិត្ត។
ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺក្រោយពីផ្ទុះដំណឹងបែកបាក់របស់ Suzy និង Minho មហាជនស្រាប់តែផ្ដោតការចាប់អារម្មណ៍ចំពោះតារាសម្ដែង Lee Jong Suk។
អ្នកគាំទ្រជាច្រើន បាននាំគ្នាបញ្ចេញមតិរៀងៗខ្លួន ដូចៗគ្នាថា វាអាចទៅរួច ដែលថា Jong Suk និង Suzy មានអារម្មណ៍ជាមួយគ្នា អំឡុងពេលថតរឿង "While You Were Sleeping”។ ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជាពាក្យចចាមអារ៉ាម និងការយល់ឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ៕
ចុចអាន៖ ក្ដៅៗ! ស្នេហា Lee Min Ho និង Suzy ឈានដល់ផ្លូវប្រេះឆាហើយ