• 2017-11-29 04:40:00
  • ជីវិតតារា

ទី​បំផុត! Rain ប្រាប់​ពី​មុខ​មាត់​កូន​​ស្រី​បណ្ដូល​ចិត្ត​ហើយ

  • 2017-11-29 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៨​ ខែ​វិច្ឆិកា តារា​ចម្រៀង​ Rain ត្រូវ​បាន​អញ្ជើញ​​ឲ្យ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី 'Carefree Travelers' របស់​​ទូរទស្សន៍​JTBC ហើយ​បាន​​​ប្រាប់​ពី​មុខ​មាត់​កូន​របស់​លោក​ទៅ​ទស្សនិកជន​គ្រប់​គ្នា។

នៅ​ក្នុង​កម្មវិធី​នោះ ម្ចាស់​បទ​ “La Song” រូប​នេះ ត្រូវ​​ពិធីករ​ទូរទស្សន៍​សួរ​ទាក់​ទង​នឹង​កូន​ស្រី​ដែល​មាន​អាយុ​​​ជាង​មួយ​ខែ​ ថា​តើ​កូន​របស់​លោក​មាន​មុខ​មាត់​យ៉ាង​ម៉េច​ទៅ​ហើយ?

​Rain បាន​ឆ្លើយ​តប​ថា៖  "នាង​មាន​ត្របក​ភ្នែក​២​ជាន់។ ខ្ញុំ​អាច​និយាយ​បាន​តែ​ប៉ុណ្ណឹង​ទេ។"  ចំពោះ​ឈ្មោះ​របស់​កូន​ស្រី​វិញ លោក​ប្រាប់​ថា៖ "ឈ្មោះ​របស់​នាង​មានន័យ​ដូច​ទៅ​នឹង​ពាក្យ​ល្អ​ប្រសើរ"។

បើ​ទោះ​បី​ជា​មាន​មតិ​រិះ​គន់​មួយ​ចំនួន​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​តារា​ចម្រៀង​នេះ​ក្ដី ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​តូច​មាន​ភាព​សប្បាយ​រីករាយ និង​សង្ឃឹម​ថា​កូន​ស្រី​របស់​លោក​នឹង​មាន​សម្រស់​ទាក់​ទាញ​ដូច​ជា​ម្ដាយ​របស់​គេ​ដែរ។

គួរ​រម្លឹក​ដែរ​ថា កូន​ស្រី​របស់​តារា​ចម្រៀង Rain និង​​ Kim Tae Hee បាន​ចាប់​កំណើត​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា មក​ទល់​ពេល​នេះ​នាង​មាន​អាយុ​ជាង​ ១​ខែ​ហើយ៕

ចុចអាន៖

ប្រភព៖ Allkpop ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់