• 2017-12-03 10:14:23
  • ជីវិតតារា

Rain៖ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​មិន​និយាយ​ពី​រឿង​ប្រពន្ធ​កូន​ជា​សាធារណៈ​ទេ

  • 2017-12-03 10:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗនេះ​តារា​ចម្រៀង Rain បាន​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​​ ក្រោយ​​រៀប​អាពាហ៍ពិពាហ៍​ ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​គេ។

រូបភាព​​សន្និសីទ្ធ​សារព័ត៌មាននៅកម្ពុជា

ជា​មួយ​ការ​វិល​មក​ជា​ថ្មី​នេះ Rain ដែល​ទើប​សាង​ជីវិត​គូរ​ជា​មួយ​ភរិយា Kim Tae Hee ត្រូវ​បាន​សួរ​នាំ​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​​បស់ Kim Tae Hee ​និង​កូន​ស្រី​ដែល​ទើប​ចាប់​កំណើត​របស់​លោក។

តម​ទៅ​កាន់​អ្នក​​​សារព័ត៌មាន​​ តារា​ចម្រៀង​ខាង​លើ​បាន​លើក​ឡើង​ថា៖ "ខ្ញុំ​ទើប​តែ​បើក​​ទំព័រ​ថ្មី​១​ទៀត​នៃ​ជីវិត​​របស់​ខ្ញុំ។ កូន​ស្រី​ដំបូង​នេះ ប្រៀប​ដូច​​ជា​កំណប់​​សម្រាប់​ខ្ញុំ។ ក្នុង​នាម​ជា​ឪពុក ខ្ញុំ​នឹង​ជ្រោម​ជ្រែង​នាង​ឲ្យ​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​បំផុត​សម្រាប់​ពិភពលោក"។

រូបភាព​ការ​ប្រគំ​តន្រ្តី Rain នៅ​កម្ពុជា

លោក​បន្ត​ថា ខ្លួន​សូម​អរគុណ​ដល់​បណ្ដា​អ្នក​គាំទ្រ​ទាំង​អស់ ដែល​តែង​ចង់​ដឹង​រឿង​រ៉ាវ​របស់​គ្រួសារ​ តែ​រូប​លោក​ប្រាកដ​​ចិត្ត​ឡើយ​ថា វា​អាច​រឿង​ល្អ​ឬ អាក្រក់​ បើ​សិន​ជា​បរិយាយ​​ច្រើន​ពី​ស្ថានភាព​របស់​ភរិយា​ និង​កូន​ស្រី​ ជា​សាធារណៈ។ "​ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​នឹង​មិន​និយាយ​អ្វី​ពាក់​ព័ន្ធ​ពី​រឿង​ផ្ទៃ​ក្នុង​របស់​គ្រួសារ​ទៀត​ទេ ពី​ព្រោះ​ខ្ញុំ​ចង់​ការពារ​ពួកគេ"។ ម្ចាស់​បទ "Rainism” បញ្ជាក់៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ សុខណា

មតិយោបល់