• 2017-12-19 10:32:33
  • ជីវិតតារា

​ទី​បំផុត​ទំនាក់​ទំនង​ នីឡា និង​គូដណ្ដឹង​​ដើរ​ដល់​ផ្លូវ​បញ្ចប់ (វីដេអូ)

  • 2017-12-19 10:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​ធ្លាយ​ព័ត៌មាន​​តារា​កំប្លែង​ នីឡា មាន​ទំនាក់​ទំនង​​ជាមួយ​បុរស​​ផ្សេង​មិន​មែន​ជា​គូរ​ដណ្ដឹង​​​​រួច​មក​ស្រាប់​តែ​ថ្មីៗ​នេះ​នាង​ ​បាន​ Live Video ឃ្លិប​មួយ​១​​​ជា​សាធារណៈ​​ជុំវិញ​រឿង​រ៉ាវ​ខ្លួន​ និង​អតីត​គូ​ដណ្ដឹង​កន្លង​មក​។

នីឡា និង គូរ​ដណ្ដឹង

នីឡា បាន​រៀប​រាប់​​ថា ទី​បំផុត​ផ្លូវ​ស្នេហ៍​រវាង​ នាង​ និង​គូ​ដណ្ដឹង​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​ហើយ​ពេល​នេះ​។ ចំពោះ​ការ​បែក​បាក់​គ្នា​​រវាង​ នីឡា ​ និង គូ​ដណ្ដឹង​កើត​ឡើង​ដោយ​សារ​តែ​ការ​មិន​ទុក​ចិត្ត​គ្នា​ ​ដូច្នេះ​មាន​តែ​ជ្រើស​រើស​ផ្លូវ​ដើរ​រៀង​ៗ​ខ្លួន​ទេ​ទើប​ធ្វើ​ឲ្យ​ជីវិត​មាន​សេចក្ដី​សុខ​។

ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន​ក្នុង​​កូន​ស្រី​ តា​វ៉ិចទ័រ និយាយ​ថា​៖​"មនុស្ស​ធ្លាប់​ស្រឡាញ់​គ្នា​ ពេល​បែក​គ្នា​អ្នក​ណា​ក៏​ពិបាក​ចិត្ត​ដែរ​ តែ​គ្រាន់​តែ​ថា​ជីវិត​គូ​យើង​មិន​អាច​កំណត់​បាន​ យើង​ស្រឡាញ់​គ្នា​បើ​យើង​អត់​ទុក​ចិត្ត​គ្នា​ វា​ពិបាក​នឹង​បន្ត​ទៅ​មុខ​ កុំ​ឲ្យ​កាន់​តែ ​ទៅ​មុខ​កាន់​តែ​ពិបាក​"។បន្ថែម​ពី​នោះ​ នីឡា ថា ​កន្លង​មក​គូរ​ដណ្ដឹង​នាង​ មិន​សូវ​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​នាង​ប៉ុន្មាន​ទេ​៕

​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម