- 2017-12-23 03:50:18
- ភាពយន្ត
យុវវជនវ័យក្មេង ២០ នាក់ ទទួលបានបទពិសោធន៍ សិក្សាមូលដ្ឋានគ្រឹះនៃការផលិតភាពយន្ត
- 2017-12-23 03:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវជនវ័យក្មេង ២០ នាក់ ទទួលបានបទពិសោធន៍ សិក្សាមូលដ្ឋានគ្រឹះនៃការផលិតភាពយន្ត
ចន្លោះមិនឃើញ
វគ្គបណ្ដុះបណ្ដាល ScreenWriting Masterclass ដែលរៀបចំដោយ Soyo សហការជាមួយផលិតកម្ម Come Together Films និង នាយកដ្ឋានសិល្បៈភាពយន្តបានបញ្ចប់ដោយផ្លូវការហើយ កាលពីថ្ងៃអង្គារទី ១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកគ្រូ Deependra Gauchan បញ្ជាក់ប្រាប់ Sabay ថា៖"ក្នុងថ្ងៃនោះ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានចូលរួមដោយសិស្ស២០នាក់ ហើយបានសិក្សាអំពី រចនាសម្ព័ន្ធសាច់រឿង (Story Structure) រចនាសម្ព័ន្ធដ្រាម៉ា (Dramatic Structure) ការបង្កើតគំនិតសាច់រឿងថ្មី វិភាគប្រធានបទ (ទាក់ទងស្នេហា) និងទទួលបានគំនិតថ្មីល្អៗជាច្រើន ដែលសិស្សទាំងអស់កំពុងតែសរសេរ។"
“ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងមានសាច់រឿងគ្រប់គ្រាន់ ដែលអាចរកមូលនិធិសម្រាប់បង្កើតរឿងថ្មីៗ ឲ្យ SOYO។" លោកបន្ថែម។
មិនត្រឹមតែប៉ុណ្ណោះក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោកសាស្ត្រាចារ្យ Deependra សង្កេតឃើញថាទទួលបានផលវិជ្ជមានជាច្រើនពីសំណាក់សិស្សដែលបានចូលរួម។ សិស្សម្នាក់ឈ្មោះ សេង យីគលៀង បានយល់ដូច្នេះថា៖ "អរគុណលោកគ្រូខ្លាំងណាស់ចំពោះថ្ងៃនេះ។ វាគឺដូចជាការយល់ឃើញថ្មីមួយរបស់ខ្ញុំ។ ខ្ញុំមិនដែលយល់អំពីការផលិតភាពយន្តស៊ីជម្រៅដូច្នេះទេ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីចិត្តដើម្បីបញ្ចប់គម្រោងនេះជាមួយសមាជិកក្រុមខ្ញុំ។"
ក្រៅពីនេះក៏មានសិស្សចូលរួមថ្នាក់នេះ មួយចំនួនទៀតក៏បានសរសេរចំណាប់អារម្មណ៍ ពេញចិត្តចំពោះថ្នាក់បណ្ដុះបណ្ដាលនេះផងដែរ ដោយបានបង្រៀនពួកគេឲ្យយល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃការផលិតភាពយន្ត ប្រកបទៅដោយជំនាញនិងទម្រង់ត្រឹមត្រូវ៕