• 2018-01-29 09:20:00
  • ភាពយន្ត

មិនជឿ កុំប្រមាថ! ពេលថតរឿងខ្មោចម្តងៗ បើមិនសែនព្រេនច្បាស់ជាមានបញ្ហា (វីដេអូ)

  • 2018-01-29 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងាកទៅទស្សនាភាពយន្តកាលពីឆ្នាំ ២០០០ ដែលភាគច្រើនសុទ្ធតែរឿងខ្មោច ភ័យរន្ធត់ ផលិតករសម័យនោះហ៊ាន​ទៅថតនៅទីតាំងដែលកើតមានរឿងរ៉ាវពិតៗ ដើម្បីទទួលបានទិដ្ឋភាពរន្ធត់ និងធ្វើឱ្យកុននោះល្បី តែផលិតករមិនអាចភ្លេចទេរឿងសែនព្រេន បន់ស្រន់មុនទៅថតរឿង។

លោក ឧកញ៉ា ហេង តុលា

តាមរយៈលោក ឧកញ៉ា ហេង តុលា ដែលជាផលិតកររឿងខ្មោចដ៏ល្បី ដូចជារឿង «ផ្ទះខ្មោចទិញ» រឿង «នាងនាថ» រឿង «ព្រាយកន្ទោងខៀវ» បានប្រាប់ឱ្យដឹងថា មុននឹងចាប់ផ្តើមថត ក្រុមការងាររបស់លោកត្រូវតែរៀបចំពិធីសែនព្រេន ហើយសូម្បីតែក្នុងកុនក៏បង្ហាញពីការសែនព្រេនទៅតាមជំនឿ និងតថភាពនៃសាច់រឿងផងដែរ ដើម្បីធ្វើឱ្យដំណើរការនៃការថតភាពយន្តមានភាពរលូន និងសុវត្ថិភាព។

ឈុតមួយក្នុងរឿង ព្រាយកន្ទោងខៀវ

ជាក់ស្តែង រឿង «ផ្ទះខ្មោចទិញ» ផលិតករពិតជាបានទៅថតផ្ទាល់ក្នុងផ្ទះនោះ និងរៀបចំសាច់រឿងដ៏គួរព្រឺព្រួចនៅទីតាំងល្បីពីការលងបន្លាចស្តែងៗ តែមិនមានជួបហេតុការណ៍ណាគួរឱ្យស្ញើប ឬព្រឺបះរោមឡើយ ផ្ទូយទៅវិញគឺថតរឿងបានយ៉ាងសុខសាន្ត និងទទួលបានភាពជោគជ័យទៀតផង ដោយសារការរៀបសែនព្រេនតាមទម្លាប់ នេះបើតាមការបញ្ជាក់របស់ផលិតកររឿង លោក ឧកញ៉ា ហេង តុលា។

ឈុតមួយក្នុងរឿង ព្រាយកន្ទោងខៀវ

ខាងក្រោមនេះជាវីដេអូដកស្រង់ចេញពីឈុតមួយក្នុងរឿង «ព្រាយកន្ទោងខៀវ» ដែលបង្ហាញពីការអន្ទងនាងខៀវមកចូលរូប ចង់ដឹងថាមានទិដ្ឋភាពយ៉ាងណា? តោះ! ទស្សនាទាំងអស់គ្នា៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី