• 2018-05-30 02:55:00
  • ស្ទីលតារា

ជំនួបរវាងតារាអាស៊ី ៣ប្រទេសក្នុងកម្មវិធីបង្ហាញម៉ូដរបស់ LV បង្កភាពភ្ញាក់ផ្អើលមិនធម្មតា

  • 2018-05-30 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​បង្ហាញ​ម៉ូដ​ខ្នាត​អន្តរជាតិ​ Louis Vuitton Cruise 2019បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៨​ខែ​ឧសភា​កន្លង​ទៅ​ នៅ​ក្នុង​ប្រទេស​បារាំង​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារាៗ​ល្បីជា​ច្រើន​មក​ពី​ប្រទេស​មួយ​ចំនួន​ ពិសេស​តារា​មក​ពី​តំបន់​អាស៊ី។

ក្នុង​ចំណោម​តារា​ចូលរួម​ទាំង​នោះ​ អ្នក​ដែល​មានគេផ្ដោត​ចក្ខុ​មក​លើ​គ្រប់គ្នា​គឺ​ តារាកូរ៉េ Sehun (ក្រុម EXO), តារាថៃ​ Urassaya និង​តារាតៃវ៉ាន់​ Ranie Yang។

តារាកូរ៉េ ​​Sehun (ក្រុម EXO)
តារាថៃ Yaya
តារាតែវ៉ាន់ Rainie Yang

រូបថត​ជុំគ្នា​បស់តារាអាស៊ីទាំងនេះត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ព្រោះ​នេះ​ជា​ឱកាស​ពិសេស​ដែល​ពួកគេ​បាន​មក​ជុំ​គ្នា​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដលំដាប់​អន្តរជាតិ​នេះ។ ក្នុងនោះ​រូបថត​១សន្លឹកដែល Sehun និង​ Yaya ថត​ជុំគ្នាក៏ល្បី​មិនធម្មតា​ តាមរយៈការចែកចាយ​របស់អ្នក​គាំទ្រ​របស់​ពួកគេរៀងៗខ្លួន។​

Sehun, Rainie Yang និង Yaya
Yaya និង​ Sehun

យ៉ាង​ណា​មិញ​ក្រៅ​នេះ​ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ តារាហូលីវូដ​ច្រើន​ទៀត​ដែរ​ដូចជា Emma Stone, Jennifer Connelly,​ Camellia Jordana និង​តារា​ប្រុសស្រីជា​ច្រើន​នាក់ទៀត៕

Emma Stone
Jennifer Connelly
Camellia Jordana
Jennifer Connelly, Léa Seydoux និង Emma Stone

ប្រភព៖ thairath ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់