• 2018-06-05 01:56:34
  • ជីវិតតារា

ធ្លាយ​ព័ត៌មាន​លើក​ទី​១ តារា​ចម្រៀង អ៊ីណូ រក​ឃើញ​ស្នេហា​ហើយ!

  • 2018-06-05 01:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​យុវវ័យ អ៊ីណូ បាន​ឲ្យ​តម្រុយ​តាំង​ពី​ដើម​ខែ​នេះ នៅ​ពេល​លោក​បាន​បញ្ចេញ​រូបថត​អ្នក​គ្រូ​ពេទ្យ​ក្រមុំ​ស្រស់​ស្អាត​ម្នាក់ ដែល​ពេល​នោះ លោក​បាន​ភ្ជាប់​ជាមួយ​សារ​របៀប​លេង​បន្លំ​មែន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជំរុញ​លោក​តាម​ស្រឡាញ់​អ្នក​គ្រូ​ពេទ្យ​ឲ្យ​បាន។ តែ​ឥឡូវ​លោក​សារភាព​ពី​រឿង​នេះ​ហើយ។

លោក សាន្តពេជ្រ សុភារិទ្ធិ ហៅ អ៊ីណូ បាន​ទម្លាយ​ឲ្យ​ដឹង​ តាម​ពិត​លោក​ និង​អ្នក​គ្រូ​វ័យ​ក្មេង​រូប​នោះ គឺ​ជា​គូ​សង្សារ​នឹង​គ្នា​ពិត​មែន។ នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ព្រឹក​នេះ លោក​បាន​បញ្ចេញ​សារ​សារភាព​ថា ដល់​ពេល​សម​គួរ​ដែល​លោក​ចាំ​បាច់​ត្រូវ​បើក​បង្ហាញ​ពី​ទំនាក់ទំនង​មួយ​នេះ​ហើយ។

"ដល់​ពេល​ហើយ មាន​អ្វី​ត្រូវ​ខ្មាស​សម្រាប់​ការ​បង្ហាញ​ស្ត្រី​ម្នាក់​ដែរ​ថ្លៃ​ថ្នូរ ជា​ពិសេស​សម​ជា​ស្ត្រី​ម្នាក់​នៅ​ក្នុង​ជីវិត​យើង មាន​គម្រោង​ថែ​ទាំ​គ្នា​អស់​មួយ​ជីវិត​ជា​ពិសេស​ជាង​នេះ ទៅ​ទៀត​អាច​មើល​ថែ​ខ្ញុំ​ពេល​ចាស់​ទៅ​អស់​មួយ​ជីវិត​ដូច​គ្នា មិន​ចង់​បាន​ឡើយ​អ្វី​ដែល​ជា​ភាព​អស្ចារ្យ​ទេ!”។

លោក​បន្ត​ថា "ខ្ញុំ​ចង់​បាន​តែ​មួយ​មុខ គឺ​ការ​គោរព​ឲ្យ​តម្លៃ​គ្នា ស្រលាញ់​គ្នា​ដោយ​ភាព​ស្មោះ​ត្រង់ ជា​ពិសេស​ផ្ដល់​តម្លៃ​អោយ​គ្រួសារ​គ្នា​ទៅ​វិញ​ទៅ​មក ក្រ​មាន​មិន​សំខាន់​សម្រាប់​ខ្ញុំ(អ្នកគ្រូពេទ្យ ដ៏​អាក្រក់​របស់​បង)”។

ជាមួយ​គ្នា​នេះ អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​សរសេរ​សារ​អបអរសាទរ​ការ​សារភាព​ស្នេហ៍​របស់ អ៊ីណូ ទៀត​ផង។ ជុំវិញ​បញ្ហា​នេះ ម្ចាស់​បទ "ស្រឡាញ់​ស្រី​សក់​ក្រញាញ់" បាន​ឆ្លើយ​ប្រាប់ Sabay ថា អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ព្រឹក​នេះ សុទ្ធ​ជា​ការ​ពិត និង​ជា​អ្វី​ដែល​លោក​ជា​អ្នក​សរសេរ​ដោយ​ខ្លួន​ឯង។

អំពី​ទំនាក់ទំនង​ជា​អ្នក​គ្រូ​ពេទ្យ​លោក​ថា បាន​មាន​ទំនាក់ទំនង​នឹង​គ្នា​ប្រមាណ​ជិត​២​ឆ្នាំ​មក​ហើយ​តែ​លោក​មិន​ដែល​បើក​ចំហ​ទេ ទើប​តែ​ពេល​នេះ ដែល​លោក​យល់​ថា ដល់​ពេល​សម​គួរ​ហើយ ក្រោយ​ពី​បាន​ប្រើ​ពេល​សិក្សា​មើល​ចិត្ត​គ្នា​មួយ​រយៈ។

សុភារិទ្ធ ប្រាប់​ទៀត​ថា គូ​ស្នេហ៍​របស់​លោក មាន​ឈ្មោះ បញ្ញា សុជាតា មាន​វ័យ ២៥​ឆ្នាំ ជា​អ្នក​ស្រុក​ថ្ម​គោល​នៃ​ខេត្ត​បាត់​ដំបង​ជាមួយ​លោក​ដែរ។ ក្រោយ​បង្ហើប​ពី​ចំណង​ស្នេហ៍​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ពេល​នេះ សាន្តពេជ្រ សុភារិទ្ធិ ដែល​ភាគ​ច្រើន​ថា​ជា​តារា​ចម្រៀង អ៊ីណូ បញ្ជាក់​ថា បើ​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ មង្គល​ការ​របស់​លោក និង​អ្នក​គ្រូ​ពេទ្យ​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​នេះ៕

កញ្ញា បញ្ញា សុជាតា គូស្នេហ៍​លោក អ៊ីណូ(រូបភាព៖ ផ្ដល់​ដោយ អ៊ីណូ)

អត្ថបទ៖ ទារិកា

មតិយោបល់