• 2018-06-06 05:01:31
  • ភាពយន្ត

សម្ពោធយប់មិញ រោងកុន IMAX មួយស្មើបើករោងកុនស្តង់ដារ ៤ កន្លែង

  • 2018-06-06 05:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោង​ភាពយន្ត​ទំនើប បំពាក់​បច្ចេកវិទ្យា IMAX សម្ភោធ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ​កាល​ពីម្សិលមិញ ក្នុង​ផ្សារ​ទំនើប Aeon Mall សែន សុខ ហើយ​បើ​និយាយ​ពី​ការ​វិនិយោគ​ទុន​វិញ​ ខ្ទង់ លាន ដុល្លារ​អាមេរិក​ ដែល​អាច​បង្កើត​រោងកុន Standard បាន ៤កន្លែង នេះ​បើ​តាម​ប្រសាសន៍​លោក សៅ សុខនី នាយក​គ្រប់គ្រង រោងភាពយន្ត Major Cineplex by Smart ។

លោក សៅ សុខនី នាយក​គ្រប់គ្រង រោងភាពយន្ត Major Cineplex by Smart
រូបភាពសម្ភោធរោងភាពយន្ត Cambodia IMAX

ថ្លែង​បន្ត​ដោយ លោក សៅ សុខនី នាយក​គ្រប់គ្រង រោងភាពយន្ត Major Cineplex by Smart ក្នុង​ឱកាស​បើក​សម្ភោធ​​​រោងកុន IMAX បាន​ឱ្យ​ដឹង​ទៀត​ថា រោងភាពយន្ត Cambodia IMAX ជា​រោង​ភាពយន្ត​ទំនើប​ចុងក្រោយ​មួយ​របស់​ពិភព​លោក​​ដែល​មាន​មិន​ច្រើន​ទេ​។ លោក សុខនី បន្ត​ថា ​រីឯ​បទ​ពិសោធន៍​នៃ​ការ​ទស្សនា​ភាពយន្ត​ក៏​កាន់​តែ​មាន​លក្ខណៈ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​ គឺ​ ពី​អារម្មណ៍​ទស្សនា​ភាពយន្ត​ ទៅ​ជា​ផ្នែក​មួយ​នៃ​ភាពយន្ត​ មាន​ន័យ​ថា​ ប្រិយ​មិត្ត​ទស្សនា​ IMAX នឹង​មាន​អារម្មណ៍​ថា​ដូច​ចូល​ខ្លួន​ក្នុង​ភាពយន្ត​នោះ​ដែរ​។

រូបភាពសម្ភោធរោងភាពយន្ត Cambodia IMAX

ជាក់​ស្ដែង​រោង​កុន​ទំនើប​នេះ មាន​កន្លែង​ធំ​ទូលាយ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​រហូត​ដល់​ជាង ៤០០ នាក់ និង​មាន​បរិយាកាស​ដូច​រោង​មហោស្រព​ខ្នាត​អន្តរជាតិ​។ លើស​ពី​នោះ​ បច្ចេកវិទ្យា IMAX បន្ថែម​អារម្មណ៍​ដល់​ប្រិយមិត្ត​អ្នក​ទស្សនា​រំភើប ជក់​ចិត្ត​ជាង​រោង​កុន​ធម្មតា​ច្រើន​ដង នឹង​ បរិយាកាស ជុំវិញ​ខ្លួន​ដោយ​សូរសម្លេង​ ធម្មជាតិ និង រូបភាព​ច្បាស់​ត្រជាក់​ជាប់​ភ្នែក​ បង្កើត​ឡើង​ដោយ​សារ​ ផ្ទាំង​អេក្រង់​ដ៏​ធំ របស់ IMAX ដែល​តម្រូវ​ឱ្យ​មាន​ម៉ាស៊ីន​បញ្ចាំង​កុន​ IMAXធំ២ រួម​គ្នា​ដំណើរ​ការ​។

ច្រក់ចូលរោងភាពយន្ត IMAX

សម្រាប់​រោង​​កុន​ IMAX បែង​ចែក​ជា​ ៣​ប្រភេទ​កៅអី​អង្គុយ និង​មាន​តម្លៃ​ខុស​ៗ​គ្នា​ ៖

១/​ ប្រភេទ​កៅអី​ ULTIMATE IMAX ដែល​ជា​ប្រភេទ​កៅអីសាឡុង​​ស្ថិត​នៅ​ខាង​លើ​នៃ​រោង​កុង ហើយ​មានតម្លៃ​ ២៥​$ ដែល​ជា Couple Set សាក​សម​សម្រាប់​ដៃ​គូ​មក​ទស្សនា​ភាពយន្ត​ជាមួយ​គ្នា​យ៉ាង​រីករាយ​។​

២/ ប្រភេទ​កៅអី​PRIILEGE IMAX ដែល​ស្ថិត​នៅ​ផ្នែក​កណ្ដាល​នៃ​រោង​កុង​ ហើយ​មាន​តម្លៃ​១០$ សាក​សម​នឹង​កំពូល​អ្នក​វិភាគ​កុន ព្រោះ​វា​ស្ថិត​ក្នុង​កន្លែង​ពិសេស​ អាច​ធ្វើ​ឱ្យ​អ្នក​មើល​កុន​និង​វិភាគ​កុន​បែក​ខ្ទិះ​ ទទួល​ភាព​លម្អិត​របស់​សាច់​រឿង។

៣/ ប្រភេទ​កៅអី​PREMIUM IMAX ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ ហើយ​មាន​តម្លៃ​ត្រឹម​តែ ៩$ សម្រាប់​ប្រិយមិត្ត​មក​ទស្សនា​កុន​ដើម្បី​កម្សាន្ត​សប្បាយ​រីករាយ​បំភ្លេច​ការ​នឿយ​ហត់​ ទៅ​ផ្ទះ​វិញ​គេង​លក់​ស្រួល​ ៕

អត្ថបទ៖ Sunny

មតិយោបល់