• 2018-06-06 07:54:52
  • ភាពយន្ត

មកដឹងពីតម្លៃសំបុត្រចូលទស្សនារោងកុន Cambodia IMAX និងអត្ថប្រយោជន៍ (វីដេអូ)

  • 2018-06-06 07:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់ឆ្ងល់ហើយ តាមពិតតម្លៃរោងភាពយន្ត Cambodia IMAX មិនថ្លៃពេកនោះទេ បើប្រិយមិត្តប្រៀបធៀបនឹងអ្វីដែល ប្រិយមិត្តទទួលបានពីការទស្សនាភាពយន្តដ៏គួរឱ្យពេញចិត្ត ហើយមានលក្ខណៈល្អប្រណិតបែបនេះ គ្មានអ្វីត្រូវស្តាយនោះទេ។ ខាងក្រោមនេះ Sabay សូមរៀបរាប់ពីតម្លៃ និងអត្ថប្រយោជន៍ នៃការទស្សនារឿង​ក្នុងរោងភាពយន្ត Cambodia IMAX៖

រោង​​កុន​ IMAX បែង​ចែក​ជា​ ៣​ប្រភេទ​កៅអី​អង្គុយ និង​មាន​តម្លៃ​ខុស​ៗ​គ្នា​៖

១.ប្រភេទ​កៅអី​ ULTIMATE IMAX ដែល​ជា​ប្រភេទ​កៅអីសាឡុង​​ ស្ថិត​នៅ​ខាង​លើ​នៃ​រោង​កុង ហើយ​មានតម្លៃ​ ២៥​ ដុល្លារ ដែល​ជា Couple Set ស័ក្តិសម​សម្រាប់​ដៃ​គូ​មក​ទស្សនា​ភាពយន្ត​ជាមួយ​គ្នា​យ៉ាង​រីករាយ​។​

ប្រភេទ​កៅអី​ ULTIMATE IMAX

២.ប្រភេទ​កៅអី​ PRIILEGE IMAX ដែល​ស្ថិត​នៅ​ផ្នែក​កណ្ដាល​នៃ​រោង​កុង​ មាន​តម្លៃ​១០ដុល្លារ ស័ក្តិ​សម​នឹង​កំពូល​អ្នក​វិភាគ​កុន ព្រោះ​វា​ស្ថិត​ក្នុង​កន្លែង​ពិសេស​ អាច​ធ្វើ​ឱ្យ​អ្នក​មើល​កុន​ និង​វិភាគ​កុន​បែក​ខ្ទិះ​ ទទួល​ភាព​លម្អិត​របស់​សាច់​រឿង។

ប្រភេទ​កៅអី​ PRIILEGE IMAX

៣.ប្រភេទ​កៅអី​ PREMIUM IMAX ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ មាន​តម្លៃ​ត្រឹម​តែ៩ដុល្លារ សម្រាប់​ប្រិយមិត្ត​មក​ទស្សនា​កុន​ដើម្បី​កម្សាន្ត​សប្បាយ​រីករាយ​បំភ្លេច​ការ​នឿយ​ហត់​ ទៅ​ផ្ទះ​វិញ​គេង​លក់​ស្រួល​។

មើលពីក្រោយ ២ ជួរមុខគេនោះអី ដែលជិតអេក្រង់ជាងគេ

ប្រិយមិត្តក៏​អាច​ជ្រើស​ទស្សនា​ជា​លក្ខណៈ​ឯក​ជនVIP ​( VIP Lounge) ដែល​មាន​លក្ខណៈ​ពិសេស​ ងាយ​ស្រួល​សម្រាប់​ទស្សនា​ដោយ​មាន​ផាសុកភាព​។ សម្រាប់​តម្លៃ​សំបុត្រ​ គឺ​មាន​តម្លៃ​ ៣០$ ​សម្រាប់​ថ្ងៃ​ធម្មតា​ និង​៣៦$ សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍​និង​បុណ្យ ហើយ​រួម​បន្ថែម​ជាមួយ​នឹង​ភេសជ្ជៈម៉ាអែម ត្រដាក់ចិត្តលក្ខណៈឯកជនស្ងាត់ៗទៀតផង។

VIP ​( VIP Lounge)

ចំណុច ពិសេសនៃការទស្សនាភាពយន្តក្នុងរោងភាពយន្ត Cambodia IMAX មួយទៀតគឺការជ្រើសភាពយន្ត ដោយសារតែរោងកុន Standard អាចមានភាពយន្តខ្លះមិនទាន់គ្រប់លក្ខណៈក៏អាចបញ្ចាំង ពេលទស្សនាហើយ​អាចមាន​អារម្មណ៍ថា ហួសចិត្ត ស្តាយលុយជាដើម។ តែសម្រាប់រោងភាពយន្ត Cambodia IMAX អ្នកទស្សនា ១០០ លើ ១០០ ភាគរយ ពេញចិត្តស្តូកលើភាពយន្តផង ហើយថែមទាំងបរិយាកាសផង៕

អត្ថបទ៖ Sunny

មតិយោបល់