• 2018-06-19 06:04:28
  • ជីវិតតារា

ស្ដេចចាយ​លុយ​ដូច​រន្ទះមានតែម្នាក់ប្រចាំក្រុម BLACKPINK នោះត្រូវ​បាន​បង្ហាញ​មុខហើយ​

  • 2018-06-19 06:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៨ ខែមិថុនា​ ឆ្នាំ ២០១៨កន្លងទៅ BLACKPINK ​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​កម្មវិធី​វិទ្យុ Volume Up របស់​ Lee Suhyun តារា​ចម្រៀង​ក្រុម Akdong Musician ដើម្បី​ជជែក​កម្សាន្ត​ពី​អាល់ប៊ុម​ថ្មី និង​ ជិវិត​ឯកជន​ខ្លះៗ។

ពួកគេ​ម្នាក់ៗ​បាន​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា​ ខ្លួន​សប្បាយ​ចិត្ត​ដែល​បាន​មក​ជួប​អ្នក​គាំទ្រ​ជា​ថ្មី​លើក​នេះ។

Suhyun និង BLACKPINK

ដោយសារ​ជា​កម្មវិធី​ជជែក​កម្សាន្ត​ ដូចនេះហើយមាន​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្នាក់​បាន​សួរ​មក​ BLACKPINK ថា​ក្នុង​ចំណោម​សមាជិក​ទាំង​អស់​ តើ​អ្នក​ណា​ពូកែ​ចាយ​លុយ​ជាងគេ?

Lisa និង Jisoo

ភ្លាមៗ​ Jisoo ក៏បាន​ឆ្លើយ​ថា៖ "Lisa ទិញ​ចំណី​ច្រើនណាស់ ពេល​យើង​កុម្ម៉ង់​មក​ដល់​កន្លែង​ស្នាក់នៅ​របស់​យើង។ ម្យ៉ាង​នាង​មាន​កម្មវិធី​ទិញ​ទំនិញ​លើ​ទូរសព្ទ​ ហេតុនេះ​ Lisa ជា​អ្នក​ដែល​ត្រូវ​ចំណាយ​លុយ​សម្រាប់​របស់​ញ៉ាំ​ទាំង​នោះ ហើយ​ពួកយើងក៏​ញ៉ាំ​ទាំង​សប្បាយចិត្តដែរ អរគុណ Lisa”។

ពិត​ណាស់​ Lisa គឺ​ជា​សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម ប៉ុន្តែ​ភាព​លះបង់​របស់​នាង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គ្រប់គ្នា​កាន់​តែ​ផ្ដល់​ក្ដី​ស្រឡាញ់ សូម្បី​ Lee Suhyun ដែល​ជា​ពិធីការិនី​ប្រចាំ​កម្មវិធី​ក៏​និយាយ​ថា​លង់​ស្រឡាញ់​ Lisa ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់