- 2018-06-20 05:05:45
- ភាពយន្ត
លើសពីការគិត រឿង "បាតដៃខ្មៅ" មានចំណុចបត់បែនឡើងបាក់ចង្កេះ (វីដេអូ)
- 2018-06-20 05:05:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើសពីការគិត រឿង "បាតដៃខ្មៅ" មានចំណុចបត់បែនឡើងបាក់ចង្កេះ (វីដេអូ)
ចន្លោះមិនឃើញ
ថ្ងៃនេះជួបជាមួយអ្នកដឹកនាំរឿង «បាតដៃខ្មៅ» លោក មាស រស្មី មកពីផលិតកម្ម Studio 4 ទើបដឹងថា រឿងជិតបញ្ចាំងនេះអាចធ្វើឱ្យទស្សនិកជនបាក់ចង្កេះ ដោយសារការបត់បែននៃសាច់រឿង ឬដែលអ្នកនិយមមើលកុន ហៅថា "Twist” ។
អ្នកទស្សនាអាចយល់ថានេះជា ខ្សែរឿងបែបមនោសញ្ចេតនា និងបែបយុវវ័យ និយាយពីក្រុមចម្រៀងសប្បាយៗ ឬចំណងមិត្តភាពក្នុងជីវិតក្មេងៗ តែជាក់ស្តែងរឿង «បាតដៃខ្មៅ» នៅមានការបត់បែន ឬ "Twish” បាក់ចង្កេះ មួយចំនួនទៀតដែលជាហេតុផលធ្វើឱ្យ ក្រុមតន្រ្តីវ័យក្មេងមួយនេះ ត្រូវធ្វើដំណើរទៅខេត្ត ស្ទឹងត្រែង ដើម្បីដោះស្រាយបញ្ហាមួយ។ ភាពយន្តថ្មីនេះ អាចធានាថា មានសាច់រឿង សម្រាប់គ្រប់វ័យ ត្រូវនឹងហេតុការជាក់ស្តែងក្នុងសង្គម ពិសេសបញ្ហា ធ្លាក់ចុះ នៃសុជីវធម៌។
ក្នុងដំណើររឿងនេះ ប្រិយមិត្តប្រាកដជាមិនដឹងទេ ដើម្បីថតសាច់រឿង «បាតដៃខ្មៅ» អ្នកដឹកនាំរឿងបានចំណាយក្របីមួយក្បាលស្ដែងៗ ដើម្បីថតក្នុងឈុតមួយតាំងពីម៉ោង ៩យប់រហូតដល់ម៉ោង ៣ ឬ ៤ភ្លឺវិញ។ ពេលនោះបើថតឈុតនេះមិនចេញទេ លោក មាស រស្មី និយាយថា មានតែចំណាយជីវិតសត្វក្របីមួយទៀតហើយ។ និយាយពីបរិយាកាស និង អាកាសធាតុវិញ គឺមិនអំណោយផលសោះ គឺក្នុងពេលដែលថតរឿងនេះ ម្តងជួនជាក្តៅខ្លាំង ម្តងជួនជា ត្រដាក់ខ្លាំង រហូតដល់ ១២ ឬ ១៤ អង្សារ ដែលធ្វើឱ្យគ្រប់ស្ទើរតែចុះចាញ់។
ភាពភ្ញាក់ផ្អើលមួយទៀត គឺថាក្រុមការងារផលិតភាពយន្តនេះបានធ្វើដំណើរទៅដល់ទីតាំងដាច់ស្រយាលតែម្ដងដើម្បីថតយកទិដ្ឋភាពឱ្យសមនឹងសាច់រឿងដ៏ពិសេសមួយនេះ។ វាជាកោះមួយដាច់ឆ្ងាយពីស្រុកភូមិ ហើយមិនមានប្រជាជនរស់នៅច្រើននោះទេ ជាក់ស្ដែងអ្នករស់នៅក្នុងតំបន់ដាច់ស្រយាលនោះប្រើប្រាស់ភាសាឡាវ និងភាសាជនជាតិដើម ដែលបង្កការពិបាក មួយចំនួនទៀតទាក់ទងនឹងការប្រាស្រ័យទាក់ទងគ្នា៕