• 2018-07-16 03:40:00
  • ជីវិតតារា

ខួបកំណើតឆ្នាំថ្មី តារា​ឥណ្ឌា Katrina Kaif សុខចិត្តគេចការងារមកធ្វើ​រឿង​មួយ​ជាមួយមនុស្ស​សំខាន់

  • 2018-07-16 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗ តារាសម្ដែង​របស់​ឥណ្ឌា​ Katrina Kaif ឈាន​ដល់​វ័យ​ ៣៥​ឆ្នាំ​គត់​ហើយ​នៅ​ថ្ងៃ​នេះ ហើយ​ខួប​កំណើត​ឆ្នាំ​នេះ​ នាង​មា​ន​គម្រោ​ងពិសេស​មួយ​សម្រាប់​ខ្លួន និង​មនុស្ស​ជាទីស្រឡាញ់ទោះមាន​រយៈ​ពេល​ខ្លីក៏ដោយ។

និយាយ​ពី​ពិធី​ខួប​កំណើត​ឆ្នាំ​មុន​របស់​នាង​វិញ រឿង​បរាជ័យ​ និង​ភាព​មិនសប្បាយ​ចិត្ត​ប្រណាំង​គ្នា​រត់​មក​រក​នាង​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​ជីវិត​ស្នេហា​ Katrina និង​សង្សារ​ Ranbir Kapoor បាន​ដល់​ផ្លូវ​បញ្ចប់ ហើយ​ការងារ​ក៏​មិនរលូន​ទៀត។

ទោះ​ជា​យ៉ាងណា​ គ្រប់​យ៉ាង​សុទ្ធ​ជា​រឿង​អតីតកាល​ ប៉ុន្តែ​ឆ្នាំ​នេះ​គ្រប់​យ៉ាង​បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​សប្បាយ​ចិត្ត​ច្រើន។ ខួប​កំណើត​ឆ្នាំ​ ២០១៨ Katrina មាន​គម្រោង​ចំណាយ​ពេល​ក្នុង​ការធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ នៅកន្លែងដែល​គ្រួសារ​ចូលចិត្ត​ទៅ ប៉ុន្តែនាង​មិនបាន​បញ្ជាក់​ច្បាស់ថា​ជា​ទីណា​នោះទេ។

បន្ទាប់​ពី​មមាញឹក​នឹង​ការងារ​នៅ​មួយ​រយៈ​ចុង​ក្រោយ​ តារា​ស្រី​រូបនេះ​មិន​មាន​ពេល​ច្រើន​សម្រាប់​ខ្លួន​ឯង​ឡើយ ទើប​នាង​សម្រេច​ទុក​ការងារ​មួយ​ឡែក​ ដើម្បី​ធ្វើ​ល្អ​ដាក់​ខ្លួន​ឯង​ និង​គ្រួសារ​សិន។ ប៉ុន្តែ តារា​ឥណ្ឌា​រូបនេះ​ក៏​មិន​ចាយ​ពេល​ដើរ​លេង​យូរ​ដែរ ព្រោះ​នាង​ត្រូវ​ប្រញាប់​ត្រឡប់​មក​វិញ​​ឲ្យ​ទាន់​ការងារ​ថត​នៅ​ថ្ងៃ​ទី​ ១៨ ខែ​កក្កដា​ខាង​មុខ៕

ប្រភព៖ Indian Express ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់