- 2018-08-06 08:26:25
- ភាពយន្ត
បន្ទាប់ពីរឿង «ញើសក្រហម» លោក ឆាយ បូរ៉ា ផ្តើមថតរឿងថ្មី កម្សត់ដល់ក
- 2018-08-06 08:26:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីរឿង «ញើសក្រហម» លោក ឆាយ បូរ៉ា ផ្តើមថតរឿងថ្មី កម្សត់ដល់ក
ចន្លោះមិនឃើញ
លោក ឆាយ បូរ៉ា ប្រកាសជាសាធារណៈផ្តើមថតភាពយន្តរឿងភាគទូរទស្សន៍ថ្មីមួយទៀត បន្ទាប់ពីរឿង «ញើសក្រហម» សម្រាប់ស្ថានីទូរទស្សន៍ក្នុងស្រុកមួយ ដោយបង្ហាញពីទម្រង់ខ្សែរឿងដ៏កម្សត់ ចាក់ដោតក្នុងសង្គមបច្ចុប្បន្ន។
ក្នុងសារបង្ហោះជាសារធារណៈ លោកបានបង្ហាញថា ផលិតកម្ម ដើមត្នោតរបស់ខ្លួន បានសហការផលិតភាពយន្តភាគថ្មីមួយ ហើយថ្ងៃនេះជាថ្ងៃទីមួយនៃការថតរឿងមានចំណងជើងថា «ស្នាមសាក់»។ ភាពយន្តភាគនេះ ជាស្នាដៃនិពន្ឋរួមគ្នា ដោយ លោក ឆាយ បូរ៉ា លោក សយ ស៊ីណា និងក្រុមនិពន្ធរបស់ផលិតកម្មដើមត្នោត។
ផលិតករភាពយន្តជើងចាស់ ឆាយ បូរ៉ា បន្តថា ខ្សែភាពយន្តនេះ បានបរិយាយពីខ្សែជីវិតរបស់គ្រួសារក្រីក្រ ដែលមានម្តាយជាស្ត្រីពិការភ្នែក ព្រោះតែការរកស៊ីរបរជាជាងកាត់ដេរសម្លៀកបំពាក់ នៅជនបទរហូតធ្លាក់ខ្លួនពិការភ្នែក។ គាត់មានកូនស្រីម្នាក់ ដែលមានបំណងចង់ក្លាយជានាដការបាំបុរាណ និងមានកូនប្រុស ពីរនាក់ ដែលម្នាក់មានបំណងប្រាថ្នាចង់រៀនឲ្យបានខ្ពង់ខ្ពស់ផ្នែកបុរាណវិទ្យា និងកូនប្រុសម្នាក់ទៀតចង់ក្លាយជាអ្នកប្រដាល់។
ពួកគេមានម្តាយតែមួយ តែមានឪពុកទីទៃ។ ១៥ឆ្នាំក្រោយបំណងប្រាថ្នារបស់គេមិនបានដូចបំណង មានតែបងប្រុសម្នាក់គត់ដែលខិតខំបានសម្រេច ព្រោះតែការលះបង់របស់បងស្រី និងប្អូនប្រុសដែលខំធ្វើការយកប្រាក់មកឧបត្ថម្ភដើម្បីអោយបានម្នាក់អាចរៀនសូត្រខ្ពង់ខ្ពស់។ បងស្រីមានអារម្មណ៍រហូតមកថាប្អូនប្រុសមានឪពុកទីទៃ និងមិនដែលផ្តល់ក្តីស្រឡាញ់អោយប្អូនប្រុស។ ពេលមួយនាងធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងរ រហូតដល់ប្អូនប្រុសជាអ្នកប្រដាល់បានសម្រេចចិត្តប្រព្រឹត្តិរបរខុសច្បាប់យកប្រាក់មកព្យាបាលបងស្រីនោះ ទោះបីដឹងថាបងស្រីស្អប់ខ្ពើមរូបគេយ៉ាងណាក៏ដោយ។
ភាពយន្តថ្មីនេះ ជាការចងក្រងខ្សែជីវិតកម្សត់តស៊ូពិតៗ របស់ប្រជាជនខ្មែរ និងត្រូវបានលើកមកផលិតដោយលោកឆាយប៉ូរា ដើម្បីផ្សព្វផ្សាយ ផ្សះផ្សា ក៏ដូចជាលើកទឹកចិត្តឲ្យប្រព្រឹត្តិអំពើល្អក្នុងសង្គម នេះបើតាមការលើកឡើងរបស់ ផលិតករ និងអ្នកដឹកនាំរឿង ឆាយ ប៉ូរា៕