• 2018-08-08 08:26:35
  • ស្ទីលតារា

វ៉ាន់ វល័ក្ខ និង​ Mai Davika បែក​គំនិត​យក​ស្លឹក​ចេក មក​ធ្វើ​សម្លៀកបំពាក់​

  • 2018-08-08 08:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ សិល្បករ​ បាន​រិះ​គិត​យក​អ្វី​ដែល​ថ្មី មិន​ស៊ាំ​ភ្នែក​ចែក​ដល់​ទស្សនិក​ជន។ ​ជាក់​ស្ដែង ​អ្នក​គាំ​ទ្រ​ បាន​ប្រទះ​ឃើញ​តារា​ខ្មែរ ថៃ​ ពី​រ​ដួង​ ​យក​ស្លឹក​ចេក ​មក​​រុំ​ព័ទ្ធ​​ជា​សំលៀក​បំពាក់ ​មើល​ទៅ​ពិត​ជា​ប្លែក​មួយ​បែប។

​​បើ​ក្រ​ឡេក​មើល តារា​សម្ដែង​សិច​ស៊ី វ៉ាន់ វល័ក្ខ ​យក​ស្លឹក​ចេក​មក​ ធ្វើ​ជា​សំលៀក​បំពាក់​មួយ​តួ​ខ្លួន​តែ​ម្ដង ​សម្រាប់​ការ​ថត​ MVបទ​ចម្រៀង​ឲ្យ​ផលិត​កម្ម​ធំ​មួយ។ ​តារា​ខ្មែរ​រូប​នេះ ទំ​លាក់​សក់ ដោយ​ផាត់​មុខ​តាម​បែប​ធម្មជាតិ ឲ្យ​ស៊ី​គ្នា​នឹង​ស្លៀក​ស្លឹក​ចេក បែប​ធម្មជាតិ​ដែរ។

​រី​ឯ តារា​សម្ដែង​ជួរ​មុខ​ថៃ Mai Davika ​ ក៏​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ភ្លឹក​នឹង​ស្ទីល​ថ្មី​នេះ​មិន​តិច​ដែរ។ គួប​ផ្សំ​នឹង​ការ​លេង​ទឹក​មុខ​ទៀត​សោត កាន់​តែ​ធ្វើ​ឲ្យ​តារា​រូប​នេះ មើល​ទៅ​កាន់​តែ​ទាក់​ទាញ​ក្នុង​សំលៀកបំពាក់​ស្លឹក​ចេក។

ចុះ​ទស្សនិកជន​វិញ យល់​ថា តារា​មួយ​ណា ស្រស់​ស្អាត​ជាង​ ពេល​ស្លៀក​ស្លឹក​ចេក​ បែប​នេះ​?

កញ្ញា វ៉ាន់ វល័ក្ខ

រូបភាព៖ ​FB van voleak

កញ្ញា Mai Davika

រូប​ភាព ​​៖ ​Mai davika Hoorne Cambodia FC

អត្ថបទ៖ លឹម សុនា

មតិយោបល់