
- អង្គារ, 14 សីហា 2018 04:10
- ភាពយន្ត
ឱកាសក្លាយជាតួឯកក្នុងរឿង Web Series ថ្មី សម្រាប់អ្នកចូលចិត្តតន្រ្តី
- អង្គារ, 14 សីហា 2018 04:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសក្លាយជាតួឯកក្នុងរឿង Web Series ថ្មី សម្រាប់អ្នកចូលចិត្តតន្រ្តី
ចន្លោះមិនឃើញ
ភាពយន្តភាគខ្លី ឬ ជា Web Series ដែលអាចធ្វើឱ្យក្ដីស្រមៃក្លាយជាតារាសម្ដែង មានឱកាសបង្ហាញសមត្ថភាពបានមកដល់ហើយ ពិសេសសម្រាប់យុវវ័យស្រលាញ់តន្រ្តី ចម្រៀង ចេះតែងនិពន្ធបទចម្រៀងថ្មី ឬកំណាព្យជាដើម។
Come Together Films សហការជាមួយ Soyo នឹងផលិតខ្សែភាពយន្តភាពយន្តភាគសម្រាប់ប្រព័ន្ធឌីជីថល រឿង Music Magic Love។ ចំពោះមិត្តយុវវ័យដែលមានទេពកោសល្យ និងមានបំណងចង់ក្លាយជាតារាសម្តែង អាចដាក់ពាក្យតាមលក្ខខណ្ឌខាងក្រោមនេះ៖
តួប្រុស
អាយុ ពី ២៣ ឆ្នាំ ដល់ ២៥ឆ្នាំ
ស្រលាញ់តន្រ្តី និង កំណាព្យ
មានបទពិសោធន៍ជាពិធីករវិទ្យុ កាន់តែប្រសើរ
បើមានសមត្ថភាព អាចនិពន្ធចម្រៀងបាន កាន់តែពិសេស
តួស្រី
អាយុពី ១៨ ដល់ ២៣ ឆ្នាំ
ស្រលាញ់ការច្រៀង និង រាំ
ផ្តល់អាទិភាពដល់អ្នកដែលចេះលេង ហ្គីតា និង ច្រៀង
បើមានសមត្ថភាព អាចនិពន្ធចម្រៀងបាន កាន់តែពិសេស
ការទទួលពាក្យចាប់ផ្តើមដំណើរការពីពេលនេះហើយ ដោយគ្រាន់តែផ្ញើប្រវត្តិរូបជាមួយរូបថតរបស់អ្នក រួមទាំងវីដេអូខ្លីណែនាំខ្លួន (អាចថតដោយទូរសព្ទ) មកកាន់ផលិតកម្ម Studio4 ដែលជាដៃគូផលិត តាមរយៈអុីម៉េល contact@studio4kh.com ឬក៏ផ្ញើទៅកាន់ប្រអប់សារហ្វេសបុក https://www.facebook.com/studio4kh/.
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ ០៩៣ ៤៨៨ ៩៨៨ ។