• 2018-08-20 09:10:00
  • ភាពយន្ត

មក​មើល​ទិដ្ឋភាព​កម្មវិធី​ភ្ជាប់​ពាក្យ​ Nick Jonas និង​តារា​បូលីវូដ​ Priyanka Chopra

  • 2018-08-20 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រូបរាង​សង្ហា​ Nick Jonas ទើប​តែ​ភ្ជាប់​ពាក្យ​ជាមួយ​ បវរកញ្ញា​​ពិភពលោក​ឆ្នាំ ២០០០ និង​ជា​តារា​បូលីវូដ Priyanka Chopra នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា​ថ្មីៗ ដោយ​ប្រារព្ធ​ធ្វើ​ឡើង​តាម​ប្រពៃណី​ជាតិ​ឥណ្ឌា។

បើ​យោង​ទៅ​តាម​បណ្ដាញ​ព័ត៌មាន Elle កាល​ពី​ថ្ងៃ​ទី​១៧​ខែ​សីហា​នេះ​ Nick Jonas និង​ Priyanka Chopra បាន​ប្រារព្ធ​ពិធី​ភ្ជាប់​ពាក្យ​ ដោយ​មាន​វត្តមាន​ពី​សំណាក់​សមាជិក​គ្រួសារ​មិត្តភក្តិ​ទាំង​សងខាង។ គូស្នេហ៍​តារា​មួយ​គូ​នេះ​បាន​ភ្ជាប់​ពាក្យ បន្ទាប់​ពី​ចាប់​ផ្ដើម​ទាក់ទង​គ្នា អស់​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ​គឺ​ចាប់​ផ្ដើម​ពី​ខែ​ឧសភា​ឆ្នាំ​នេះ។ ទោះ​បី​ជា​ Priyanka មាន​វ័យ​ច្រើន​ជាង​ Nick ជាង​១០​ឆ្នាំ​ក៏​ស្នេហា​អ្នក​ទាំង​ពីរ​ ពិត​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង។

ចំពោះ​ពិធី​ភ្ជាប់​ពាក្យ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង តាម​ប្រពៃណី​ឥណ្ឌា​ខណៈ​ឯ​ពិធី​រៀបការ​ នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​​​ នៅ​ពេល​ឆាប់ៗ​នេះ​ខាង​មុខ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់