- 2018-08-28 04:26:32
- ភាពយន្ត
បុរសម្នាក់ត្រូវគេហៅថា តាបុរាណ ព្រោះចូលចិត្តទិញកាម៉េរ៉ាថតកុនសម័យដើម និងរបស់ចាស់ៗគេបោះចោល
- 2018-08-28 04:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ត្រូវគេហៅថា តាបុរាណ ព្រោះចូលចិត្តទិញកាម៉េរ៉ាថតកុនសម័យដើម និងរបស់ចាស់ៗគេបោះចោល
ចន្លោះមិនឃើញ
ចំណាយពេលជាង ១០ ឆ្នាំ ក្នុងការដើរទិញវត្ថុចាស់ៗ ពិសេសកាំមេរ៉ាថតភាពយន្ត និងថតរូបប្រើហ្វីល ដែលប្រើលែងបាន ឬចាស់ជ្រុលមិនពេញលក្ខណៈក៏មាន មកដាក់ពេញក្នុងផ្ទះ បានធ្វើឱ្យគ្រប់គ្នាស្រុកភូមិដាក់រហស្សនាមជូនលោក សាន គឹមហុង ថាជា «តាបុរាណ»។
ឈានវ័យ ៤១ ឆ្នាំហើយ លោក សាន គឹមហុង បានក្លាយជាបុគ្គលម្នាក់ប្រមូលទុកកាំមេរ៉ាថតរូបដោយប្រើហ្វិល និងកាំមេរ៉ាថតភាពយន្តសម័យចាស់ៗ ជាច្រើនគ្រឿង ដែលលែងដំណើរការតែរបស់ទាំងនោះបានក្លាយជា វត្ថុតាំងទស្សនា គួរជាទីពេញចិត្តរបស់ភ្ញៀវបរទេស និងអាចលក់បន្តក្នុងតម្លៃមួយផ្សេងទៀត។
លោក សាន គឹមហុង បានប្រាប់ Sabay តាមទូរស័ព្ទឱ្យដឹងថា ដោយរូបលោករស់នៅក្បែរតំបន់អង្គរ ហេតុនេះហើយក៏បានមើលឃើញអាជីវកម្មថតរូបរបស់អ្នកនៅទីនោះដោយប្រើប្រាស់ កាំមេរ៉ាហ្វិល កាលពីជាង ១០ឆ្នាំមុន។ កាលនោះលោកពិតជាចង់បាន កាំមេរ៉ា ណាស់ ក៏កួចចិត្តថានឹងទិញឱ្យបាន តែពេល Digital កាំមេរ៉ា មកដល់ កាំមេរ៉ា ប្រើហ្វិលក៏លែងមានការពេញនិយម។
ក៏ប៉ុន្តែ លោក សាន គឹមហុង មិនខ្វល់នឹងទីផ្សារ កាំមេរ៉ា ស៊េរីចាស់ៗ យ៉ាងម៉េចនោះទេ រូបលោកនៅតែចង់បាន ដោយតម្លៃរបស់វាធ្លាក់ចុះស្រាប់ផងនោះ រូបលោកក៏ផ្ដើមប្រមូលទិញទុកឡើងពេញផ្ទះ។ ការគិតរបស់ បុរស ខេត្តសៀមរាបម្នាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលគ្រប់គ្នា ហើយចំពោះរូបលោកផ្ទាល់ក៏មិនដែរគិតទុកមុនថាវាជាការងារពិសេសអ្វីដែរ ព្រោះលោកគ្រាន់តែស្រលាញ់វត្ថុចាស់ៗទាំងអស់នោះ ពិសេសប្រភេទកាំមេរ៉ាប្រើប្រាស់ហ្វីលចាស់ៗទាំងនោះ។
ក្រោយការខិតខំស្វែងរកទិញកាំមេរ៉ាចាស់ៗទាំងអស់ដែលផលិតកម្មចាស់ៗ បោះចោល ឬគេលែងឱ្យតម្លៃវាបានក្លាយជាវត្ថុតាំង និងវត្ថុអនុស្សាវរិ៍ដ៏មានតម្លៃក្នុងពេលបច្ចុប្បន្ន នឹងបានធ្វើឱ្យរូបលោកក្លាយជាមនុស្សប្រវត្តសាស្រ្តម្នាក់ដែលរក្សាទុកផលិតផលកាំមេរ៉ា និងវត្ថុសិល្បៈនានាទៀតជាច្រើន ហើយបានកែរច្នៃវត្ថុរបស់ខ្លួនជាវត្ថុបុរាណដាក់តាំងតាមកម្មវិធីនានាប្លែករកគ្មានក្នុងស្រុកខ្មែរ៕