• 2018-08-31 00:00:00
  • ភាពយន្ត

ឆាយ បូរ៉ា ប្រកាសរកភាពយន្តខ្លី ពីផលិតករជំនាន់ក្រោយ ចូលរួម​មហោស្រព​អាស៊ាន

  • 2018-08-31 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាយ បូរ៉ា ជា​នាយកផលិតកម្មដើមត្នោត និងជាស្ថាប័នតំណាងកម្ពុជារបស់មហោស្រពភាពយន្តខ្នាតខ្លី ប្រទេស​សមាជិក​អាស៊ាន​ Southeast Asia Prix Jeunesse ប្រកាសស្វែងរកភាពយន្តខ្នាតខ្លី ដែល​ផលិត​ដោយ​យុវផលិតករ​ខ្មែរ​ដើម្បី​ចូលរួម​ក្នុង​មហោស្រព​ខាង​លើ​។

លោក ឆាយ បូរ៉ា

នេះ​ជា​ឱកាស​សម្រាប់​ផលិតករ អ្នកនាំរឿងជំនាន់ក្រោយ និងយុវវ័យដែលមាន​ទេពកោសល្យអាចបង្ហាញសមត្ថភាពរបស់ខ្លួន​លើទម្រង់​ភាពយន្តខ្នាតខ្លីលក្ខណៈអាស៊ាន ដែលមានរូបលោក ឆាយ បូរ៉ា ជាមេ​ប្រយោគ​ផ្ដល់​ពិន្ទុ និង​ជា​អ្នក​តំណាង​ប្រទេស​កម្ពុជា​សម្រាប់​មហោស្រពអាស៊ាន​មួយនេះ។     លោក ឆាយ បូរ៉ា និងគណៈកម្មការកណ្តាលតំណាងប្រទេសនីមួយៗ

មហោស្រពភាពយន្តខ្នាតខ្លី ​ Southeast Asia Prix Jeunesse  នឹងប្រព្រឹត្តទៅនៅប្រទេស ហ្វីលីពិន ទីក្រុងម៉ានីលឡា ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ហើយនឹងបន្តឆ្នាំ ២០១៩ នៅប្រទេស ឥណ្ឌូនីស៊ី ឆ្នំា​២០២០​ នៅប្រទេស មាឡេស៊ី និងមានឆ្នំា​បន្តបន្ទាប់ ជាលក្ខណៈវិលជុំ នេះបើតាមការបញ្ជាក់របស់លោក ឆាយ បូរ៉ា។

លោក ឆាយ បូរ៉ា និងក្រុមផលិតភាពយន្តដើមត្នោត

សម្រាប់ការផលិតវីដេអូ មិនប្រកាន់ថាផលិតករប្រើប្រាស់ឧបករណ៍ណាមួយទេ គឺអាចមានសិទ្ធិចូលរួមបានទាំងអស់ក្នុង ក្រោមប្រធានបទ៖ សម្រាប់កុមារ ឬ (Everyday Hero)។ គួរបញ្ជាក់ថា បេក្ខជនដែលបានជ្រើសរើស នឹងត្រូវបានអញ្ជើញអោយចូលរួម ដោយភាគីខាងមហោស្រពរាប់រងការចំណាយទំាងអស់ និងមានប្រាប់ឧបត្ថម្ភផ្សេងៗទៀត។   សូមធ្វើការបំពេញបែបបទ តាម link មួយនេះ SEAPJ ENTRY Form រួចហើយផ្ញើទៅកាន់ហ្វេសប៊ុក លោក ឆាយ បូរ៉ា។ ផុតកំណត់ត្រឹមខែ តុលា ឆ្នាំ ២០១៨។

រូបថត: គណកម្មការកណ្តាលតំណាងប្រទេសនីមួយៗ

រូបភាពផ្តល់ដោយលោក ឆាយ បូរ៉ា

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី