- 2018-09-11 07:13:35
- ភាពយន្ត
ខ្ញីចាស់កាន់តែហឹរ ទេព រិនដារ៉ូ ទម្លាយមូលហេតុឆក់តំណែងតួអង្គសំខាន់គ្រប់រដូវកាល (វីដេអូ)
- 2018-09-11 07:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញីចាស់កាន់តែហឹរ ទេព រិនដារ៉ូ ទម្លាយមូលហេតុឆក់តំណែងតួអង្គសំខាន់គ្រប់រដូវកាល (វីដេអូ)
ចន្លោះមិនឃើញ
កំពូលតារាសម្តែងជើងចាស់ ទេព រិនដារ៉ូ បានឈរជើងយ៉ាងរឹងមាំក្នុងវិស័យសិល្បៈ ដោយក្តាប់តំណែងជាឯក រួមទាំងអង្គសំខាន់ៗ តាំងពីឆ្នាំ១៩៨៩ ហូតដល់បច្ចុប្បន្ន។
ក្នុងបទសម្ភាសខ្លីជាមួយ Sabay តួអង្គលោក សួន ក្នុងរឿង "សូផាត" បានទម្លាយឲ្យដឹងថា លោកឈរក្នុងវិស័យសម្តែងមកដល់សព្វថ្ងៃនេះបានក៏ដោយសារតែទស្សនិកជនជាអ្នកផ្តល់តម្លៃ និងគាំទ្ររូបលោក។ ចំណែកភាគីដ៏សំខាន់ដែលយិតយោងលោករហូតមក គឺផលិតករ អ្នកដឹកនាំរឿងគ្រប់ជំនាន់ ដែលតែងតែផ្តល់ទំនុកចិត្ត ឱកាសឲ្យលោកសម្តែងជាហូរហែ មិនថាជាតួឯក ឬឪពុកនោះទេ។
បន្ថែមពីលើចំណុចទាំងពីរខាងលើ តារាជើងចាស់រូបនេះ បញ្ជាក់ថា លោកគឺជាមនុស្សដែលតែងមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក នៅពេលបំពេញការងារជាមួយផលិតករ ដូច្នេះហើយអាជីពចេះតែរីកចម្រើន។
ក្នុងចំណោមរឿងដែលលោកសម្តែងរាប់ភ្លេច មានតែរឿង "សូផាត" មួយប៉ុណ្ណោះដែលលោកប៉ងសម្តែងជាយូរមកហើយ ជាតួអង្គលោកសួន ឪពុកសូផាត ទីបំផុតក្តីស្រមៃមួយនេះលេចជារូបរាងឡើង ក្រោយពីស្ថានីយទូរទស្សន៍ PNN បានសម្រេចផលិតរឿងប្រលោមលោកស្នាដៃអ្នកនិពន្ធ រីម គីម ជាភាពយន្តភាគ។ "ស្រលាញ់ចូលចិត្តយូរហើយរឿងហ្នឹង ស្រមៃថាណាថ្ងៃណាមួយនឹងបានសម្តែងរឿង "សូផាត" ប្រាថ្នាដើរតួឪពុក ជាតួលោកសួន" លោក ទេព រិនដារ៉ូ រៀបរាប់។
ក្នុងសាច់រឿង "សូផាត" តារាជើងចាស់ ទេព រិនដារ៉ូ សម្តែងតួអង្គលោក សួន ជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ ដែលប្រជាជនស្រលាញ់ចូលចិត្តនូវអត្តចរិត និងការអភិវឌ្ឍភូមិស្រុកឲ្យសម្បូរសប្បាយ។ អំឡុងពេលបំពេញការងារនៅទីនោះលោកបានចាប់ចិត្តប្រតិព័ទ្ធលើនារីកំព្រាម្នាក់ដែលមានរូបសម្រស់ស្រស់សោភា ឈ្មោះ សូរីយា រហូតនាងមានផ្ទៃពោះ ហើយលោកត្រូវបានរាជការផ្លាស់ឲ្យទៅធ្វើការនៅភ្នំពេញវិញ ចោល សូរីយា ឲ្យនៅតែម្នាក់ឯង។ តើស្នេហាមួយនេះទៅជាយ៉ាងណា? ហើយការសម្តែងរបស់តារាជើងចាស់ ទេព រិនដារ៉ូ ជក់ចិត្ត និងរស់រវើកយ៉ាងណា កុំភ្លេចទាញយក App Soyo ដើម្បីបានទស្សនារឿង "សូផាត" ។
ដើម្បីទស្សនារឿង សូផាត ពីដើមដល់ចប់ សូមចូលទៅកាន់តំណខាងក្រោម៖ http://bit.ly/2NlZ9ui