• 2018-09-13 06:52:08
  • ភាពយន្ត

មិនធម្មតា! LD ក្រុងពាលីរឿង៣ក្នុងពេលតែមួយ ប្រជុំដោយតារាសម្ដែង និងចម្រៀងល្បីៗ

  • 2018-09-13 06:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ដែល​ផលិតកម្ម​ LD Picture បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ចេញ​ថត​ភាពយន្ត​ខ្នាត​ធំ​៣​ ក្នុង​ពេល​តែ​មួយ​​​ប្រជុំ​ដោយ​​តារា​សម្ដែង​ និង​ចម្រៀង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​នៅ​បុរី​ លឹម​ឈាង​ហាក់​​ព្រឹក​មិញ​នេះ។

លៀក លីដា ចាងហ្វាង​ផលិតកម្ម​ខាង​លើ​ ឲ្យ​ដឹង​​ថា មូល​​ហេតុ​លោក សម្រេច​ក្រុង​ពាលី​ភាព​យន្ត​ខ្នាត​ធំ​ ៣​ក្នុង​ពេល​តែ​១​ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ផលិត​កម្ម​ LD បាន​ត្រៀម​​ទុន​ច្រើន​ក្នុង​ការ​ផលិត​រឿង។​ ពិសេស​ផ្ដល់​​ឱកាស​ដល់​ប្អូន​ៗ​​​មួយ​ចំនួន​​​ដែល​មាន​​សមត្ថភាព​តែង​និពន្ធ​ ដឹក​នាំ​សម្ដែង​ តែ​គ្មាន​ធនធាន​ក្នុង​ការ​ផលិត ​ដូច្នេះ​​ហើយ​ទើប​ផលិតកម្ម​លោក ជួយ​ជា​ដើម​ទុន​ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ថា៖"​អ៊ីចឹង​ក្នុង​ពេល​តែមួយ​ យើង​​ក្រុង​ពាលី​ចេញ​ថត​​៣​រឿង​ផ្សេង​គ្នា​ដោយ យើង​មាន​អ្នក​ដឹក​នាំ​សម្ដែង​៣នាក់​ និង​ក្រុម​ការងារ​ផលិត​៣ក្រុម​​ ហើយ​សាច់​រឿង​​ចេញ​មក​ក៏​ប្លែក​ល្អ​មើល​ផ្សេង​គ្នា​ដែរ​​ ព្រោះ​​គំនិត​ចេញ​មក​ផ្សេង​ៗ​របស់​អ្នក​ដឹក​នាំ​សម្ដែង​ទាំង​៣។ សម្រាប់​រឿង​ក្រុង​ពាលី​ថ្ងៃ​នេះ​មាន​ "ជួប​ស៊យ​វគ្គ​២" “អង្រឹង" និង "ប្រមាញ់​ប្ដី"។

ទាំង​៣​រឿង​​ចូល​រួម​សម្ដែង​ដោយ​​ គូម៉ា គៀត សុវណ្ណាឡាង នាយ គ្រឿន ​ពែកមី ខ្ញុង ស្វែង សុជាតា ទេព រិនដារ៉ូ ហេង ចន្ថា ងួន សុបិន ឈិន មុន្នីនាថ ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត។ គ្រោង​នឹង​ចេញ​ថត​ចាប់​ពី​ថ្ងៃ​ទី​ ១៤ កញ្ញា ឆ្នាំ ២០១៨ នេះ​ ត្រៀម​នឹង​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ ដើម​ឆ្នាំ​២០១៩ ខាង​មុខ៕

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់