• 2018-09-26 00:01:00
  • ភាពយន្ត

តារា​ស្រីឆ្នើម ស្វែង សុជាតា ប្រាប់​ពី​តិចនិកសម្ដែង​ចូល​តួ​ដល់​ចំណុច​កំពូល (មានវីដេអូ)

  • 2018-09-26 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ពិសេស​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​ជាង ១០០ ចំណងជើង និង​រឿង​អន្តរជាតិ​ជា​ច្រើន​ទៀត​តាំង​ពី​ឆ្នាំ ១៩៩៦ មក ​តារា​សម្ដែង​ឆ្នើម​ ស្វែង សុជាតា មាន​បទ​ពិសោធន៍​ក៏ដូចជា​គន្លឹះ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​សម្ដែង​ភាពយន្ត​មក​ចែក​រំលែក​ដូច​ខាង​ក្រោម៖

អ្នកនាង ស្វែង សុជាតា

១.រៀន​សូត្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន៖ អ្នកនាង ស្វែង សុជាតា លើក​ឡើង​ថា មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ជុំ​វិញ​យើង អ្នកទាំងនោះ​បាន​បង្ហាញ​សកម្មភាព និង​ការ​ភ្ញាក់​ផ្អើល​ប្លែកៗ​ ដែល​តារា​សម្តែង​គួរ​កត់​សម្គាល់​ហើយ​ហាត់​អនុវត្ត​អត្ត​ចរិតទាំង​នោះ​ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​សម្ដែង​របស់​អ្នក​លែង​ជា​ខ្លួន​អ្នក​ តែ​ជា​ជន​ម្នាក់​ទៀត​របស់​សាច់​រឿង​។

២.ហ្វឹកហាត់ការ​សម្ដែង​ជា​ប្រចាំ៖ ជា​តួ​សម្ដែង​ត្រូវ​មាន​ទំនួលខុសត្រូវ​ ពិសេស​ក៏​ត្រូវការ​ហ្វឹក​ហាត់​ដូច​គ្នា​នឹង​ការងារ​ដទៃ​ ត្រូវ​ស្វែង​យល់​ពី​​គន្លឹះ​សំខាន់​ដែល​ជួយ​ឱ្យ​ខ្លួន​យើង​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​សម្ដែង​ មិនមែនជាការសម្ដែង​តែ​ពេល​ទស្សនិកជន​ទស្សនា​ វា​ហាក់​ដូច​ជា​ការ​ពិត​ ទើប​ការ​សម្ដែង​ទទួល​បាន​ជោគជ័យ​តាម​ការ​ចង់​បាន​របស់​អ្នក​ដឹក​នាំ​រឿង​។

៣.យល់​ពី​តួ​អង្គ​របស់​ខ្លួន៖ អ្នកដឹកនាំ​រឿង​ផ្ដល់​សាច់រឿង​ឱ្យ​តួ​សម្ដែង​របស់​ខ្លួន​ឱ្យ​អស់ និង​ត្រូវ​ធ្វើ​ឱ្យ​តួសម្ដែង​យល់ថា​ហេតុអ្វី​បាន​ជា​តួអង្គ​របស់​ខ្លួន​ជា​មនុស្ស​បែប​នេះ ដោយ​ឱ្យ​អ្នក​សម្ដែង​អាន​ អត្ថបទ​រឿង​ឱ្យ​បាន​ច្រើន​ដង​ សម​សម្ដែង​ជា​តួអង្គ​នោះ​ឱ្យ​បាន​ច្រើន​ជាមុន​សិន។

៤.ការ​ដាក់​ខ្លួន​ជា​តួ​អង្គ​ក្នុង​រឿង​ ត្រូវ​ចេះ​ត្រឡប់​មក​ជា​ខ្លួន​ឯង​វិញ​ឱ្យ​បាន​ឆាប់៖ ចុង​ក្រោយ​នេះ​ជា​ការ​ក្រើន​រម្លឹកដល់​តួ​សម្ដែង​គ្រប់​គ្នា​ឱ្យ​បាន​យល់​ថា​ពេល​ណា​មួយ​ដែល​សម្ដែង​ដល់​តួអង្គ​ណាមួយ​ហើយ​ ត្រូវ​ចេះ​ដាក់​ខ្លួន​ឱ្យ​ជា​មនុស្ស​ធម្មតា​វិញ​ឱ្យ​បាន​ឆាប់។ ព្រោះ​ថា បើ​អ្នក​ដាក់​ខ្លួន​ជា​តួ​អង្គ​នោះ​ដល់​កម្រិត​ភ្លេច​ថា​ខ្លួន​ឯង​ដើម​ជា​អ្នក​ណា ការ​វិវត្តន៍​នៃ​តួ​អង្គ​ និង​ការ​ចងចាំ​របស់​តួ​អង្គ​ក្នុង​រឿង​នឹង​ធ្វើ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​នៅ​ថ្ងៃ​ក្រោយ​៕

ចង់ដឹងកាន់តែច្បាស់ តោះទស្សនាវីដេអូ បង្ហាញការសម្ដែងរបស់ អ្នកនាង ស្វែង សុជាតា ដូចខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម