- 2018-10-24 10:33:40
- ភាពយន្ត
ភាពយន្តខ្លី ៦ ចំណងជើងជាប់ជម្រើសប្រកួតពានរង្វាន់មហោស្រពភាពយន្តខ្លីចតុមុខ
- 2018-10-24 10:33:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្លី ៦ ចំណងជើងជាប់ជម្រើសប្រកួតពានរង្វាន់មហោស្រពភាពយន្តខ្លីចតុមុខ
ចន្លោះមិនឃើញ
មហោស្រពភាពយន្តខ្លីចតុមុខ ២០១៨ បានបង្ហាញនូវភាពយន្ដខ្មែរខ្នាតខ្លីចំនួន ៦ រឿងក្នុងការចូលរួមប្រកួតប្រជែងជ្រើសរើសភាពយន្ដខ្លីមួយដែលមានស្នាដៃល្អបំផុតសម្រាប់ព្រឹត្តការណ៍ មហោស្រពភាពយន្តខ្លីចតុមុខ ២០១៨ លើកទី៧។ រឿងខ្លីទាំង៦នោះ មានដូចជា ៖
១. «ដងរែក» ដឹកនាំដោយ យុវជន ផាន់ ណារដ្ឋ
២. «ចាប់ជំរិត» ដឹកនាំដោយ យុវជន គឹមអាន សុផាស័ក្ត
៣. «ខ្យល់ខែកុម្ភៈ» ដឹកនាំដោយ យុវជន មុនី កណ្ណដារង្គ
៤. «ដើមត្នោត» ដឹកនាំដោយ យុវជន ពៅ ពិសិដ្ឋ និងអ្នកនាង សួង រដ្ឋា
៥. «ថ្ងៃបុណ្យក្ដីស្រលាញ់របស់ខ្ញុំ» ដឹកនាំដោយ យុវជន វង្ស បញ្ញាវ័ន្ត
៦. «កុំស្រែក» ដឹកនាំដោយ យុវជន វ៉ាន់ ស៊ីដារ៉ូ
ភាពយន្តទាំង ៦ ចំណងជើងជាជម្រើសភាពយន្តប្រចាំឆ្នាំ ២០១៨ ដែលទទួលបានការគាំទ្រលើសគេ ពិសេសជាភាពយន្តផលិតដោយយុវវ័យជំនាន់ថ្មី មានអាយុមិនលើស ៣០ឆ្នាំ និងជាផលិតករវ័យក្មេងកំពុងជំរុញឱ្យវិស័យភាពយន្តខ្មែរមានសន្ទុះទៅមុខ នេះបើតាមការបង្ហាញរបស់លោក គាំ វុត្ថា អ្នកគ្រប់គ្រងទូទៅមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ។
តាមរយៈការបង្ហាញស្នាដៃក្នុងមហោស្រពភាពខ្នាតខ្លីចតុមុខ ម្តងនេះជាការស្ដែងឱ្យសាធារណៈជនឃើញពីកំណើននៃគុណភាពភាពយន្តខ្មែរ ស្នាដៃយុវជនជំនាន់ក្រោយ ដែលប្រិយមិត្តមិនគួររំលងការចូលរួមទស្សនាដោយសេរីតាមរោងភាពយន្តទំនើបចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ឆ្នាំ ២០១៨ នេះតទៅ៕