• 2018-11-28 08:56:37
  • ភាពយន្ត

សំ ថារ័ត្ន បកស្រាយវត្តមានចូលរួមការបញ្ចាំងភាពយន្តឯកសារក្បាច់គុនល្បុកតោនៅអាមេរិក និងកាណាដា

  • 2018-11-28 08:56:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងក្បាច់គុន ល្បុកតោ និងជាកូនស្រីតន្រ្តីករល្បីមួយរូប បានធ្វើវីដេអូស្រាយចម្ងល់ការដែលកញ្ញា មានវត្តមានតែម្នាក់ឯងក្នុងការបញ្ចាំងភាពយន្តឯកសារ Surviving Bokator ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា តែម្នាក់ឯង។

រូបភាពក្រុមហាត់ ល្បុកតោ ជាមួយលោកគ្រូ សាន គឹមសៀន

ជាក់ស្តែងភាពយន្តឯកសារ «Surviving Bokator» នេះផលិតដោយផលិតករជាតិសាសន៍កាណាដាម្នាក់​ ដោយប្រើពេលផលិតជិត ៨ឆ្នាំ ក្នុងប្រទេសកម្ពុជា ហើយតួអង្គសំខាន់ក្នុងការបកស្រាយភាពយន្តនេះជា លោកគ្រូធំ ក្រមាមាស បង្ហាត់ល្បុកតោ សាន គឹមសៀន អំពីការរស់រានឡើងវិញនៃក្បាច់គុនបុរាណខ្មែរមួយនេះ។

ការបញ្ជាំងភាពយន្ត «Surviving Bokator»

ក្នុងភាពយន្តប្រមាណជាង ២ ម៉ោងនោះដែរ ក៏មានតួអង្គមួយចំនួនទៀតដែលមានវត្តមានសំខាន់ក្នុងរឿង ដែលម្នាក់ក្នុងនោះគឺ កញ្ញា អ៊ុំ សំថារ័ត្ន។ ដោយសារតែមានអ្នកងឿងឆ្ងល់ពីវត្តមានរបស់កញ្ញាលើបណ្តាញសង្គម ពិសេសលើបណ្តាសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ដោយសាររឿង Surviving Bokator មិនមែនជារឿងរបស់ កញ្ញា ថារ័ត្ន ម្នាក់នោះទេ។

ក្រុមហាត់គុនល្បុកតោ

ហេតុផល ត្រូវបានកញ្ញា ថារ័ត្ន លាតត្រដាងគ្មានសល់ក្នុងវីដេអូខ្លីដែលពន្យល់ថា ដោយហេតុតែ លោកគ្រូ សាន គឹមសៀន និងតួអង្គសំខាន់ម្នាក់ទៀត មិនមានពេលវេលាចូលរួមការបញ្ជាំងបាន ព្រោះតែត្រូវការសម្ភាសនៅស្ថានទូតជាមុន ដើម្បីសុំទិដ្ឋាការ និងត្រូវទិញសំបុត្រយន្តហោះខ្លួនឯងធ្វើដំណើរទៅបរទេសថែមទៀតផង។ ការដែលសំខាន់នោះ លោកគ្រូ សាន គឹមសៀន មិនអាចធ្វើដំណើរបាន ព្រោះលោកជាប់រវល់ថតភាពយន្តផ្ទាល់ខ្លួនរបស់ខ្លួនផង ហើយសមាជិកម្នាក់ទៀតរវល់ ឯក្រៅប្រទេសស្រាប់ហើយ៕

ចង់ដឹងច្បាស់ថា កញ្ញា អ៊ុំ សំថារ័ត្ន និយាយអ្វីខ្លះ តោះទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម