- 2018-12-05 10:11:56
- ភាពយន្ត
Dj តី លក់ណែម មិនត្រឹមតែអាចច្រៀង សម្តែង លេងភ្លេងទេ ថែមទាំងអាចនិពន្ធរឿង ថតជាភាពយន្តខ្លីទៀត
- 2018-12-05 10:11:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dj តី លក់ណែម មិនត្រឹមតែអាចច្រៀង សម្តែង លេងភ្លេងទេ ថែមទាំងអាចនិពន្ធរឿង ថតជាភាពយន្តខ្លីទៀត
ចន្លោះមិនឃើញ
ថ្មីៗនេះភាពយន្តខ្លីបែបអប់រំមួយ បង្ហោះផ្សព្វផ្សាយលើ Page ផ្លូវការរបស់ ព្រះតេជគុណ គូ សុភាព ចំណងជើងថា «ករុណាទាន» តាមពិតជាស្នាដៃតែងនិពន្ធ និងផលិតដោយ ឌីជេ តី លក់ណែម។
ត្បិតជាស្នាដៃផលិត និងសរសេរជាលើកទីមួយមែន រឿងខ្លី «ករុណាទាន» មានអ្នកទស្សនាច្រើនជាង ១០ ម៉ឺនអ្នកទស្សនាហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ភាពយន្តខ្លី នេះត្រូវបាន ឌីជេ តី រៀបរាប់ថា ជារឿងរ៉ាវជីវិតមួយដែលកញ្ញាធ្លាប់មើលឃើញផ្ទាល់ភ្នែក ហើយកញ្ញា ចង់ផ្សព្វផ្សាយជាការចែករំលែកជូនដល់អ្នកក្រខ្សត់ដោយចិត្តមេត្តា មិនគិតថានឹងចង់បានការតបស្នងសងគុណវិញ។
ភាពយន្តខ្លីនេះ ក៏មានការចូលរួមផលិតដោយមិត្តភ័ក្ត និងអ្នកស្គាល់គ្នាលើវិស័យភាពយន្តជំនាន់ថ្មីដែលមិនទាន់មានបទពិសោធន៍ច្រើននោះទេ តែកញ្ញា តី ប្រាប់ ថាជាការចូលរួមដោយស្ម័គ្រចិត្តទាំងអស់គ្នា ទាំងតួសម្តែង ក្រុមការងារផលិតទាំងអស់។ ក្នុងនោះកញ្ញា តី ក៏ទទួលបានការលើកទឹកចិត្ពីតព្រះករុណា ព្រះគុណម្ចាស់ គូ សុភាព ដែលតេជគុណផ្តល់ឱកាសឱ្យភាពយន្តខ្លីនេះចេញផ្សាយលើ page របស់តេជគុណ និងបានគាំទ្រសាច់រឿងសរសេរដោយកញ្ញាម្តងនេះ។
កញ្ញា ព្រំ រីតាសុមនា ហៅ DJ តី លក់ណែមរូបនេះ បន្តថា បន្ទាប់ពីបានផលិតភាពយន្តខ្លីនេះរួច ហើយទទួលបានការគាំទ្រគួរសម កញ្ញា ក៏តាំងចិត្តថា នឹងព្យាយាមនិពន្ធរឿង ហើយផលិតរឿងខ្លីថ្មីៗទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិតាមតែអាចធ្វើបាន៕
ចង់ដឹងថាភាពយន្តខ្លី «ករុណាទាន» មានអត្ថន័យបែបណា សូមរីករាយទស្សនាវីដេអូរឿងខ្លីនេះខាងក្រោម៖