- 2018-12-06 08:35:00
- ភាពយន្ត
តួឯករឿង "សិស្សចំណូលថ្មី" និយាយពីបទពិសោធន៍សម្ដែង និងចំណុចពិសេសៗក្នុងសាច់រឿង
- 2018-12-06 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯករឿង "សិស្សចំណូលថ្មី" និយាយពីបទពិសោធន៍សម្ដែង និងចំណុចពិសេសៗក្នុងសាច់រឿង
ចន្លោះមិនឃើញ
ភាពយន្ត "សិស្សចំណូលថ្មី" ឬ "I Am Not A Fool” ទើបតែចាប់ដាក់ឲ្យទស្សនាបាននៅលើ Soyo ថ្មីៗនេះ។ ភាពយន្តនេះជាសមិទ្ធផលថ្មី ដែលចូលរួមសម្ដែងពីតារាសម្ដែងថ្មីៗវ័យក្មេង ជាពិសេសនិយាយអំពីរឿងរ៉ាវកើតឡើងចំពោះ ក្មេងៗវ័យជំទង់តែម្ដង។ ប៉ុន្មានថ្ងៃមុននេះតួឯកនៅក្នុងភាពយន្តនេះទាំងពីររូបគឺ លោក ហន គឹមធាន និង កញ្ញា ចន្ធី ដាឡែន បានជួបសម្ភាសន៍ជាមួយ Sabay ផ្ទាល់តែម្ដង ដើម្បីនិយាយពីបទពិសោធន៍និងចំណុចពិសេសខ្លះៗជុំវិញភាពយន្តនេះ។
ក្នុងនាមជាតារាសម្ដែងវ័យក្មេង និងទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង គឹមធាន បាននិយាយថា នេះពិតជាបទពិសោធន៍ដ៏ល្អមួយរបស់ខ្លួនក្នុងការសម្ដែងភាពយន្តបែបនេះ ក៏ដូចជាសិក្សាពីចំណេះដឹងផ្សេងៗជាច្រើនក្នុងវិស័យភាពយន្ត។ តារារូបនេះក៏បញ្ជាក់ថារឿង "I Am Not A Fool” បានបង្ហាញពីសារអប់រំមួយដែលក្មេងវ័យជំទង់គួរតែទទួលយក មិនត្រឹមតែប៉ុណ្ណោះលោកក៏ចង់ចូលរួមចំណែកធ្វើគម្រោងផ្សេងៗ ដែលផ្ដល់នូវភាពវិជ្ជមានចំពោះសង្គមទៀតផង។
ចំពោះឯ ដាឡែន វិញ ក្នុងសាច់រឿងនេះនាងបានដើរតួជាប្រភេទតួអង្គឡិកឡក់ ប៉ុន្តែមានទឹកចិត្តល្អ។ ចំពោះដំណើរការថត តារាវ័យក្មេងរូបនេះបញ្ជាក់ថា មានភាពលំបាកច្រើនដោយសារតែភាពយន្តនេះមានឈុតឆាកផ្សេងៗច្រើនតម្រូវឲ្យនាងសម្ដែង ប៉ុន្តែក៏ទទួលបានបទពិសោធន៍ល្អៗជាច្រើនផងដែរ។ ដាឡែន បន្ថែមថាចំណុចពិសេសក្នុងសាច់រឿង "សិស្សចំណូលថ្មី" គឺអប់រំឲ្យចេះស្រលាញ់គ្នានិងលើកទោសនូវកំហុសផ្សេងៗ រវាងគ្នានិងគ្នាជៀសវាង ការធ្វើអំពើមិនល្អចំពោះគ្នាប្រកាន់ខ្ជាប់នូវគំនុំសងសឹក។
ដោយសារតែអ្នកទាំងពីរជាតារាថ្មី ដូច្នេះពួកគេក៏បានបង្ហាញពីតារាចាស់ៗ រៀមច្បងដែលជាអ្នកពួកគេសិក្សាតាមផងដែរ គឺលោក ទេព រិនដារ៉ូ និងអ្នកនាង អម្ពរ ទេវី។ ដូច្នេះពួកគេនៅតែរៀនសូត្រជានិច្ចនូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងអាជីពជាអ្នកសម្ដែង ក៏ដូចជាប្រកបអាជីពនេះបណ្ដើរៗ។ ភាពយន្ត "សិស្សចំណូលថ្មី" ឬ "I Am Not A Fool” អាចទស្សនាបាននៅលើ Soyo ដែលទើបតែបញ្ចេញថ្មីៗ។
ទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖