• 2018-12-12 07:33:02
  • ជីវិតតារា

Sola Aoi តួ​ស្រី​ក្នុង​រឿង "I Fine Thank You Love You” មាន​ផ្ទៃ​ពោះ ៥ ខែ​ហើយ

  • 2018-12-12 07:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តួ​សិច​ជប៉ុន ហើយ​ក៏​ធ្លាប់​ជា​តារា​សម្ដែង​ស្រី​មួយ​រូប​ដែល​លេច​មុខ​ក្នុង​រឿង​ថៃ​ដ៏​ល្បី "I Fine Thank You Love You” នោះ បច្ចុប្បន្ន​នាង​មាន​ផ្ទៃ​ពោះ​ចំនួន ៥ ខែ​ ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​ម្ដាយ​គេ​នៅ​ឆ្នាំ​ក្រោយ​នេះ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​នេះ អតីត​តារា​សម្ដែង Sola Aoi បាន​ប្រកាស និង​បង្ហាញ​ពី​ចិញ្ចៀន​រៀបការ​របស់​នាង​ជាមួយ​នឹង​ស្វាមី​ដែល​ជា​ Dj មួយ​រូប​ប្រចាំ​ប្រទេស​ជប៉ុន។ ប្ដី​របស់​នាង​មិន​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ ឬ​ក៏​រូបរាង​សង្ហា​អ្វី​ទេ ប៉ុន្តែ​លោក​ជា​បុរស​ដ៏​ល្អ​ដែល​នៅ​តែ​ជ្រើសរើស​យក​នាង ទោះ​បី​ជា​នាង​មាន​ប្រវត្តិ​មិន​សូវ​ល្អ​ក៏​ដោយ។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ Sola Aoi បាន​ប្រកាស​ដំណឹង​ល្អ​មួយ​លើ​គណនី Instagram របស់​នាង។ នៅ​លើ​នោះ នាង​បាន​បង្ហោះ​រូបភាព​របស់​នាង​ជាមួយ​នឹង​ស្វាមី ដោយ​អម​ជាមួយ​ពាក្យពេចន៍​មួយ​ចំនួន​ថា៖ "ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ជាមួយ​ជីវិត​ថ្មី​របស់​ខ្ញុំ​ណាស់។ ឥឡូវ​ខ្ញុំ​មាន​ទម្ងន់​ចំនួន ៥​ខែ​ហើយ និង​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​របស់​គេ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​ក្រោយ​នេះ"៕

ប្រភព៖ khaosod ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម