• 2018-12-18 07:26:38
  • ភាពយន្ត

មកមើលរូបភាពក្រៅឆាក​ កំប្លែងៗ ក្នុងរឿង «សិស្សចំណូលថ្មី» ស្នាដៃរឿងដុំដំបូងរបស់​អ្នកដឹកនាំ ដាង កុសល

  • 2018-12-18 07:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំសម្តែងភាពយន្តខ្នាតខ្លី ស្បត់ពាណិជ្ជកម្ម និងវីដេអូរបស់ Dj NaNa ក្នុងកម្មវិធី NaNa TV លោក ដាង កុសល ត្រូវបាន ខាង Soyo ផ្តល់ឱកាសឱ្យផលិត​ភាពយន្តដុំ ចំណងជើងថា «សិស្សចំណូលថ្មី» ដែលកំពុងចាក់ផ្សាយនៅលើ Soyo តែមួយគត់។

ក្នុងការផលិតភាពយន្តបែបកំប្លែង និងមានលក្ខណៈស៊ើបអង្កេតនេះ ជាការប្រឈមថ្មី តែមានសេចក្តីទុកចិត្តសម្រាប់ អ្នកទស្សនាខ្មែរអាចទទួលយកបាន ព្រោះរឿង «សិស្សចំណូលថ្មី» មានការតែងនិពន្ធត្រឹមត្រូវ មានចំនោមបញ្ហា និងការស្រាវជ្រាវលើបញ្ហាសង្គមខ្មែរបច្ចុប្បន្នថែមទៀតផង។ នេះបើតាមការលើកឡើងរបស់លោក ដាង កុសល អ្នកដឹកនាំរឿង នេះ។

លោក ដាង កុសល ពន្យល់តួសម្ដែងរឿង សិស្សចំណូលថ្មី

បច្ចុប្បន្នរឿង «សិស្សចំណូលថ្មី» ជាភាពយន្តដុំបែបខ្លីមួយដែលកំពុងចាក់ផ្សាយនៅលើ Soyo ដែលមានអ្នកតាមដានជារៀងរាល់សប្តាស៍ក្នុងចំនួនមួយគួរជាទីពេញចិត្ត។ យ៉ាងណាមិញ ផលិតករ ក៏ដូចជា អ្នកដឹកនាំរឿង ដាង កុសល សង្ឃឹមថានឹងមានការគាំទ្រដោយទស្សនាភាពយន្តថ្មីនេះឱ្យបានច្រើន និងសូមជួយចែករំលែកព័ត៌មាននេះបន្តដើម្បីផ្តល់ជាកម្លាំងចិត្តជូនទៅដល់ក្រុមការងារ តួសម្តែង និងអ្នកគាំទ្រផលិតរឿងនេះទាំងអស់គ្នា៕

រូបភាពយន្តក្រៅឆាកក្នុងរឿង «សិស្សចំណូលថ្មី»៖

អត្ថបទ៖ Sunny

មតិយោបល់