- 2019-01-21 09:18:32
- ភាពយន្ត
ម្ដងនេះស្រីស្អាត Bua Nalinthip សម្តែងតួចរិត២ ចេះទាត់ធាក់ឡើងសាហាវ
- 2019-01-21 09:18:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដងនេះស្រីស្អាត Bua Nalinthip សម្តែងតួចរិត២ ចេះទាត់ធាក់ឡើងសាហាវ
ចន្លោះមិនឃើញ
ជាការពិតតារាសម្តែងដែលពូកែត្រូវតែជាតារាដែលអាចសម្តែងបានគ្រប់ទម្រង់ទាំងអស់ មិនថានៅខាងក្រៅចរិតបែបណា តែនៅពេលថតរឿងត្រូវតែចេះបត់បែនគ្រប់កាលៈទេសៈ។
យ៉ាងណាម៉ិញ តារាសម្តែងថៃនាង Bua Nalinthip គឺជាតារាដែលធ្លាប់តែសម្តែងជាតួអង្គស្រីស្លូត ឬជាតួកាចជាដើម ប៉ុន្តែនៅក្នុងរឿង "អ្នកម្តាយក្លែងក្លាយ" អ្នកដឹកនាំតម្រូវអោយនាងដើរតួពីរ ហើយជាបងប្អូនភ្លោះនឹងគ្នា ដែលមានអត្តចរិតផ្សេងគ្នាដាច់ តួបងមានចរិតស្លូតបូត ចំណែកតួប្អូនជាតួកាច ក្លាហាន ម៉ឺងម៉ាត់ និងថែមទាំងចេះវៃថែមទៀតផង។ រឿង «អ្នកម្តាយក្លែងក្លាយ»សាច់រឿងកើតឡើងបន្ទាប់ពីបងស្រីរបស់នាង Sina ត្រូវបានឃាតកបាញ់បណ្តាលអោយនាងមិនអាចដើរបាន។ Siriya គឺជាបងស្រី បានចុះអេតាស៊ីវិលជាមួយនឹង Pipop ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងថែមទាំងមានប្រពន្ធរួចហើយ រហូតមានកូនប្រុសម្នាក់។ បន្ទាប់ពី Pipop បានស្លាប់ដោយសារតែឧប្បត្តិហេតុរួចមក ទ្រព្យសម្បតិ្តពាក់កណ្តាលរបស់លោកត្រូវបានចែកទៅអោយ Siriya ដែលជាប្រពន្ធចុង និងបានដាក់លក្ខខណ្ឌថាត្រូវតែអោយ Athirat ដែលជាប្អូនប្រុសរៀបការជាមួយ Siriya និងមើលថែនាងនិងកូនជំនួសលោក។ មូលហេតុនេះហើយទើបធ្វើអោយ Sina បន្លំខ្លួនធ្វើជាបងស្រីរបស់ខ្លួន ចូលទៅក្នុងគ្រួសាររបស់ Pipop ដើម្បីរកមូលហេតុថាតើអ្នកណាដែលជាអ្នកលួចបាញ់បងស្រីរបស់ខ្លួន។
រឿងរ៉ាវជាច្រើនបានកើតឡើងមកលើ Sina តើនាងនឹងត្រូវប្រឈមមុខបែបណា?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង «អ្នកម្តាយក្លែងក្លាយ» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ឪរវល់អ៊ំក៏មិនទំនេរ»៕