• 2019-03-18 09:40:29
  • ភាពយន្ត

ពេលនេះ អាចទស្សនា រឿងខ្លី «A million year» ជាប់ពានរង្វាន់ជាបន្តបន្ទាប់នៅបរទេសបានហើយ

  • 2019-03-18 09:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីទទួលបានការគាំទ្រ និងជាប់ពាន់រង្វាន់ ក៏ដូចជាបានបង្ហាញវត្តមានលើបណ្តាលមហោស្រពអន្តរជាតិកន្លងមក ភាពយន្តខ្លី «A million years» ដឹកនាំដោយ កញ្ញា សាន ដានិច មានវត្តមាននៅលើ App Soyo ហើយ។

កញ្ញា សាន ដានិច

គួរ រំឭកដែរថា រឿងខ្លី «A million years» បែប Art House ផលិតដោយ Anti-Archive និពន្ធ និងទើបទទួលបានពានរង្វាន់ ភាពយន្តខ្លីល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ពីមហោស្រពភាពយន្ត Singapore International Film Festival (SGIFF) លើកទី ២៩ កាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី និងមានវត្តមានក្នុងមហោស្រពភាពយន្តអន្តរជាតិតកម្ពុជា លើកទី ៩ ផងដែរ។

ដើម្បីធ្វើការទស្សនាខ្សែរភាពយន្ត «A million years» ដោយសេរី ប្រិយមិត្តគ្រាន់តែ ទាញយកកម្មវិធី Soyo ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖

Play Store: http://bit.ly/2IIE4rA

App Store: https://apple.co/2IuitQe

អត្ថបទ៖ Sunny

មតិយោបល់