• 2019-03-19 07:15:25
  • ភាពយន្ត

តួសម្តែងខ្មែរនៅស្ទើរ ឬសាច់រឿងស្ទើរ សាកមើលវីដេអូខ្លីខាងក្រោមនេះមើស៍

  • 2019-03-19 07:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើអ្នកនិយាយថា​តារាខ្មែរស​ម្តែងស្ទើរ គិតម្តងទៀត​ តើសាច់រឿងស្ទើរឬពួកគេពិតជាស្ទើរ?» នេះជាការលើកឡើងរបស់លោកស្រី ម៉ី សនសុធារី អ្នកនិពន្ធរឿង និងសៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ»។

លោកស្រី ម៉ី សនសុធារី

អ្នកនិពន្ធ ម៉ី សនសុធារី លើកឡើងថា ទំនងជាសាច់រឿងភាពយន្តភាគខ្មែរខ្លះមិនសូវល្អ ខ្វះទំនាក់ទំនងធ្វើឱ្យទាក់ចិត្តអ្នកទស្សនា ហើយផលិតករមិនមានលទ្ធភាពចំណាយអស់ច្រើនផង រួមទាំងភាពយន្តភាគបរទេសហូរចូលមកក្នុងស្រុកខ្មែរ​ក្នុងតម្លៃទាបជាងការផលិតក្នុងស្រុកផងនោះ ភាពយន្តភាគខ្មែរជាច្រើនត្រូវបាន​ប្រជាជនខ្មែរវាយតម្លៃទាប និងលែងមានមនោទកភាពចង់ទស្សនាភាពយន្តភាគខ្មែរ​។ ឬនិយាយឱ្យខ្លី គឺអស់ជំនឿរចិត្ត។

ទន្ទឹមនឹងគ្នានេះភាពយន្តភាគខ្មែរក៏មានការផលិតជាបន្តបន្ទាប់ឡើងវិញ រួមផ្សំនឹងគុណភាពរឿងកាន់តែប្រសើរ ដោយសារការយកចិត្តទុកដាក់ពីផលិតករ និងអរគុណពិសេសសម្រាប់អ្នកនិពន្ធ ដែលបង្កើតសាច់រឿង​ដែលមានលក្ខណៈទម្រង់ពិតឆ្លុះបញ្ចាំងពីសង្គមរស់នៅជាក់ស្តែង ហើយការព្យាយាមខិតសម្តែងរបស់សិល្បករខ្មែរ ដោយការទទួលខុសត្រូវ នេះបើតាមការបកស្រាយរបស់លោកស្រី ម៉ី សនសុធារី។

តោះទស្សនាវីដេអូខ្លីខាងលក្រោមទាំងអសើគ្នា៖

អត្ថបទ៖ Sunny

មតិយោបល់