- 2019-10-15 00:25:00
- ជីវិតតារា
ទីបំផុត! វីដេអូចម្រៀងផ្លូវការបទ «ឆ្ងាយ» អាចបង្ហោះចូលក្នុង YouTube បានហើយ
- 2019-10-15 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! វីដេអូចម្រៀងផ្លូវការបទ «ឆ្ងាយ» អាចបង្ហោះចូលក្នុង YouTube បានហើយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ វីដេអូចម្រៀងផ្លូវការបទ «ឆ្ងាយ» ទីបំផុតក៏អាចប្រើប្រាស់បានដោយអាចបង្ហោះចូលទៅក្នុងគណនី YouTube ផ្លូវការរបស់ SmallWorld SmallBand បានដោយជោគជ័យ។
ក្រុមតូចបានបង្ហោះសារមួយក្នុងគណនី Facebook ដែលបានសរសេរថា៖ «ទីបំផុត! ពួកយើងទទួលបានសិទ្ធិ ក្នុងការប្រើប្រាស់បទនេះបានវិញហើយ»។
វីដេអូចម្រៀងនេះផ្ទាល់ត្រូវបានឲ្យដឹងថា បានថតនៅឯប្រទេសអាមេរិច ដោយម្ចាស់បទជាតួសម្ដែង និងថតដោយ សៀវភីង។
គួររំលឹកផងដែរថា បញ្ហានៃការខកខានមិនអាចបង្ហោះបទនេះចូលទៅក្នុង YouTube បានដោយសារតែមានគណនីមួយបានបង្ហោះបទនេះមុន ហើយបានដាក់ជាកម្មសិទ្ធិរបស់ខ្លួន។
ម្ចាស់បទនេះផ្ទាល់ ម៉ម ពេជ្ជរិទ្ធ ក៏ធ្លាប់បង្ហោះនូវសារមួយក្នុងគណនី Facebook របស់ខ្លួន ដែលសរសេរអំពីការខកចិត្តយ៉ាងខ្លាំង ទៅលើរឿងដែលមិនអាចបង្ហោះចម្រៀងរបស់ខ្លួនចូល YouTube ផងដែរ។
តោះ! ទស្សនា MV បទ «ឆ្ងាយ» ទាំងអស់គ្នា៖