• 2019-12-19 04:44:27
  • ជីវិតតារា

បើកបង្ហាញជីវិតស្នេហារបស់ Maria Ozawa ជាមួយតារាសម្ដែង​ហ្វីលីពីន​

  • 2019-12-19 04:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maria Ozawa ដែល​ធ្លាប់​ប្រឡូក​ជោគ​ជាំ​ក្នុង​​ការ​ថត​ខ្សែ​ភាពយន្ត​អាសអាភាស នា​ពេល​នេះ​នាង​កំពុង​រស់​នៅ​ប្រទេស​ហ្វីលីពីន ជា​មួយ​មិត្ត​ប្រុស​ឈ្មោះ​ ​Jose Sarasola ដែល​ជា​តារា​សម្ដែង​សញ្ជាតិ​ហ្វីលីពីន។

អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​នឹង​គ្នា​ជិត ៣ ឆ្នាំ​មក​ហើយ។ ក្រៅ​ពី​​ជា​តារា​សម្ដែង Jose Sarasola ក៏​ជា​ចុងភៅ និង​ជា​ម្ចាស់​បារ​មួយ​កន្លែង​នៅ​ទីក្រុង​ម៉ានីល។ នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​អ្នក​ពីរ តែង​មាន​បង្ហោះ​រូប​ភាព​ដើរ​លេង ​និង​ញ៉ាំ​អី​ជា​មួយ​គ្នា​ជា​ដើម។

Ozawa និង​ Sarasola បាន​ជួប​គ្នា​នៅ​​ក្នុង​បារ​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ស្រុក​កំណើត​របស់​ Ozawa ផ្ទាល់។ Sarasola បាន​ស្គាល់​ Ozawa និង​បាន​សុំ​ថត​រូប​ជា​មួយ​គ្នា ដែល​ក្រោយ​មក​ក៏​បង្ក​បង្កើត​ជា​ទំនាក់ទំនង​ស្នេហា។

ជា​មួយ​សារព័ត៌មាន Lifestyle តារា​ស្រី​វ័យ ៣៣ ឆ្នាំ ធ្លាប់​បាន​ឲ្យ​ដឹង​ថា​នាង​និង​មិត្ត​ប្រុស​មាន​​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា​ច្រើន​ចំណុច ដូច​ជា​ការ​ធ្វើ​ដំណើរ, ចូល​ចិត្ត​​សមុទ្រ, ចូល​ចិត្ត​បាល់​ទាត់ និង​ទស្សនា​ខ្សែ​ភាព​យន្ត។ នាង​បាន​និយាយ​ដែរ​ថា​ Sarasola ចូល​ចិត្ត​នាង​ដោយ​សារ​​​មាន​ភាព​ស្មោះ​ត្រង់។

ទំនាក់ទំនង​អ្នក​ពីរ​មាន​ការ​គាំទ្រ​ពី​គ្រួសារ​ទាំង​សង​ខាង។ Sarasola និយាយ​ថា​ម្ដាយ​របស់​ខ្លួន​​ធំ​ធាត់​នៅ​កាណាដា ហើយ​ឪពុក​របស់​ខ្លួន​ជា​ជនជាតិ​អេស្ប៉ាញ ហេតុ​នេះ​ទើប​ពួក​គាត់​មិន​​ប្រកាន់​នោះ​ឡើយ។ Sarasola និយាយ​ថា ៖ "ពេល​នេះ បច្ចុប្បន្ន​ភាព​របស់​នាង ទឹក​ចិត្ត​ដែល​នាង​មាន​សម្រាប់​គ្រួសារ​របស់​ខ្ញុំ​គឺ​សំខាន់។ សាច់ញាតិ​របស់​ខ្ញុំ​ស្រឡាញ់​នាង។ យើង​តែង​តែ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​គ្នា។”

Sarasola មិន​មាន​អារម្មណ៍​អៀន​ខ្មាស​នោះ​ទេ​ក្នុង​ការ​បង្ហោះ​រូបភាព​ជា​មួយ​គូ​ស្នេហ៍ នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន។ តារា​សម្ដែង​វ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ៖ "ឪពុក​ម្ដាយ​របស់​ខ្ញុំ​ទទួល​យក​នាង​​បាន ហេតុអ្វី​ខ្ញុំ​ត្រូវ​ខ្វល់​នឹង​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​ដែល​មិន​ស្គាល់​គ្នា​នោះ?”

កាល​ពី​ខែ​កុម្ភៈ Sarasola បាន​បង្ហោះ​រូបភាព​លើ Instagram អបអរ​ខួប​ពីរ​ឆ្នាំ​នៃ​ទំនាក់ទំនង​ស្នេហា​ជា​មួយ Ozawa ដោយ​មាន​បង្កប់​ដ៏​ផ្អែម​ល្ហែម។ លោក​បាន​សរសេរ​ថា ៖ "ខ្ញុំ​ដឹង​ថា​ជីវិត​របស់​យើង​មាន​ឡើង​មាន​ចុះ, យើង​ត្រូវ​ពុះពារ​​នឹង​បញ្ហា។ ប៉ុន្តែ​​យើង​មាន​ពេល​រីករាយ និង​អនុស្សាវរីយ​ជា​ច្រើន​ជា​មួយ​គ្នា។ នៅ​ជា​មួយ​អ្នក សម្ពាធ​និង​បញ្ហា​ក្នុង​លោក​គឺ​​រលាយ​បាត់។ អរគុណ​ដែល​តែង​តែ​មើល​ថែ​ខ្ញុំ។ ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក​រហូត មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង។ រីករាយ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់។ ខ្ញុំ​ស្រឡាញ់​​អ្នក៕”​​​​

ចុចអាន ៖ Sunmi ឆ្លើយតបចំៗ នឹងចចាមអារ៉ាមថានាងកែកុនដើមទ្រូង

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី