• 2020-04-07 08:34:08
  • ព័ត៌មាន

រៀបការហើយ​ So Ji Sub ត្រូវដឹកដៃប្រពន្ធ​មក​នៅផ្ទះ​ថ្មី និង​ក្លាយជា​អ្នកជិតខាងរបស់ BTS

  • 2020-04-07 08:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ព័៏ត៌មាន​ផ្សាយ​ថ្ងៃ​ទី ០៧ ខែមេសានេះ​ So Ji Sob តារាសម្ដែង​កំពូល​ប្រចា​ប្រទេស​កូរ៉េ​ បាន​ទិញ​អគារស្នាក់​នៅ​ដ៏​ប្រណីត​ «The Hill» ក្នុង​តំបន់​ Hannam ទីក្រុង​សេអ៊ូល។ ព័ត៌មាន​នេះ​ចេញ​ផ្សាយ​ក្រោយ​ផលិតកម្ម​របស់​ Ji Sub ប្រកាស​ថាលោក​បាន​រៀបការ​ស្របច្បាប់ជាមួយ​នឹង​ Cho Eun Jung។ ដូចនេះ​មានន័យ​ថា​ផ្ទះ​នេះ​ លោកទិញទុក​សម្រាប់ជា​ផ្ទះអាពាហ៍ពិពាហ៍ជាមួយ​នឹង​ប្រពន្ធ។

អគារស្នាក់នៅ​មួយ​កន្លែង​នោះត្រូវ​បាន​គេ​ដឹង​ថា​ Ji Sub ចំណាយ​លុយ​ទិញ​តាំង​ពី​ខែមិថុនា ឆ្នាំ ២០១៩។ ប្រភព​ដែល​ទទួល​ព័ត៌មាន​បាន​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ ឲ្យ​ដឹង​ដែរ​ថា​ ផ្ទះ​នោះ​មាន​តម្លៃ​ដល់​ទៅ​ ៦,១ពាន់​លាន​ដុល្លារ (ជិត​ ៥​លាន​ដុល្លារ) ហើយ​Ji Sub ទិញ​ដោយ​ប្រើ​លុយ​សុទ្ធ​ទាំង​បាច់ៗ។ និយាយ​ពី​ទំហំ​ផ្ទះ​វិញ​គឺ ៣០២,៥៣ម៉ែត្រ​ការ៉េ ជាមួយនឹង​ផ្ទែបន្ទប់​ក្នុង​ទំហំ ២៣៣,១២ម៉ែត្រការ៉េ។

សរុប​មក​វិញ Ji Sub ក្លាយ​ជា​ម្ចាស់​អចលនទ្រព្យ​ម្នាក់ទៀត​ប្រចាំ អគារខុនដូ The Hill ហើយ ហើយ​លោក​ក៏​នឹង​ក្លាយ​ជា​អ្នក​ជិតខាង​របស់​សមាជិក​ BTS ក៏ដូចជា​ Kim Tae Hee, Bi Rain, Ahn Sung Gi, Han Hyo Joo, តារាចម្រៀង Lee Seung Chul និង​តារាល្បី​ផ្សេង​ទៀត៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់