• 2020-06-25 06:56:49
  • ជីវិតតារា

សោភា ទេពី ចង់​សម្រេច​បំណង​ធំ​មួយ​នៅ​អាយុ​១៨​ឆ្នាំ

  • 2020-06-25 06:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​និយមCover ឬ​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម កញ្ញា សោភា ទេពី បាន​ចូល​ហ្វឹក​ហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នា​ពហុ​កីឡាដ្ឋាន​ស្ដាត​ចាស់ ខណៈ​ដែល​នាង​ក៏​មមាញឹក​ណាស់​ដែរ​ជា​មួយ​នឹង​អាជីព​សិល្បៈ។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​ឆ្ងល់ ថា​តើ​ទេពី ចង់​ជោគជ័យ​លើ​វិស័យ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ បានជាទៅហាត់ក្បាច់គុនវិញ? ទេពី ស្រាយ​ចម្ងល់​នេះ​តាម​រយៈ Sabay នៅ​ថ្ងៃ​នេះ។

សោភា ទេពី ដែល​ពេល​នេះ​មាន​វ័យ​១៧​ឆ្នាំ​ហើយ​នោះ ចង់​ក្លាយ​ជា​មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​អាយុ​១៨​ឆ្នាំ។ ដូច្នេះ​ការ​ពង្រឹង​សមត្ថភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​តាម​រយៈ​ការ​ហាត់​ក្បាច់គុន​ល្បុក្កតោខ្មែរ គឺ​ជា​រឿង​ចាំ​បាច់​បំផុត​មុន​នឹង​ឈាន​ចូល​ប្រឡូក​ក្នុង​វិស័យ​យោធា។ នាង​បង្ហើប​ថា ឆ្នាំ​ក្រោយ​នាង​នឹង​ប្រឡង​ចូល​ក្រប​ខណ្ឌ​មន្ដ្រីយោធា​ដើម្បី​បំពេញ​បំណង​របស់​ខ្លួន​ដែល​ស្រឡាញ់ និង​ចង់​បម្រើ​ជាតិ​តាំង​ពី​ក្មេង​មក​នោះ។

សោភា ទេពី៖ "ខ្ញុំចង់​ធ្វើ​ជា​ទាហាន​ដោយសារ​ការងារ​ទាហាន​ចេញ​មក​រឹងមាំ ជួយ​ប្រទេស​ជាតិ ហើយ​ណា​មួយ​ប៉ា​ខ្ញុំ​ក៏​ជា​ទាហាន ខ្ញុំ​មាន​បងប្អូន​ជា​ទាហាន​ច្រើន​ណាស់ តែ​គ្រាន់​តែ​ថា​ឥឡូវ​ខ្ញុំ​អត់​ទាន់​គ្រប់​អាយុ"។

តារា​ចម្រៀង​ស្រីមាឌ​ធំ សំឡេង​ពីរោះ​រូប​នេះ បញ្ជាក់​ថា បើ​ទោះ​បី​ជា​នាង​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ ក៏​នាង​មិន​បោះបង់​អាជីព​ជាអ្នកសិល្បៈ​ដែរ ព្រោះ​នាង​យល់​ថា​បើ​នាង​មាន​មុខរបរ​លើស​ពី​មួយ នោះទៅថ្ងៃអនាគតនឹង​ល្អ។

រូបភាព៖​​ ហ្វេសប៊ុក សោភា ទេពី

សោភា ទេពី ត្រូវ​បាន​មហាជន​ទទួល​ទឹកដម​សំឡេង និង​កាយ​វិការ​ដ៏​ល្វត​ល្វន់​របស់​នាង​នៅ​ក្នុង​ស្ដូឌីយោ បន្ទាប់​ពី​នាង​បាន​ផលិត​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួន​ឯងផង និង​ច្រៀងCoverបទ​មរតក​ដើម​ជា​ច្រើន​បទផង។ បទចម្រៀងទាំងនេះ នាងយក​ទៅ​បង្ហោះ​នៅ​លើ Chanel Youtube ផ្ទាល់ខ្លួន។

ម្យ៉ាង​នាង​ក៏​ធ្លាប់​មាន​ឱកាស​បាន​ឡើង​លើ​កញ្ចក់​ទូរទស្សន៍​ដែរ​ក្នុង​កម្មវិធី​ប្រឡង Cambodia Idol រដូវ​កាល​ទី៣ កាល​ពី​ឆ្នាំ​២០១៧ ដែលធ្វើឲ្យនាងល្បីមួយកម្រិតទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់