- 2020-07-06 04:07:17
- ជីវិតតារា
សោភា ទេពី ក្ដាប់លុយបាន ៥០% នៃតម្លៃរថយន្ដស៊េរីទំនើបក្នុងក្ដីស្រមៃហើយ!
- 2020-07-06 04:07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោភា ទេពី ក្ដាប់លុយបាន ៥០% នៃតម្លៃរថយន្ដស៊េរីទំនើបក្នុងក្ដីស្រមៃហើយ!
ចន្លោះមិនឃើញ
តារាចម្រៀង សោភា ទេពី បានបង្ហាញពីប្រភពចំណូល និងការទុកដាក់លុយកាក់របស់ខ្លួនពីអាជីពសិល្បៈ ក្រោយពីលេចឮថានាងចង់ប្ដូររថយន្តម៉ាក Lexus-nx-200t ដែលនាងជិះសព្វថ្ងៃ ទៅយករថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿងវិញ។
សោភា ទេពី និយាយថា មិនថានាងត្រូវចំណាយពេលប៉ុន្មានឆ្នាំទៀតនោះទេ នាងនឹងទិញរថយន្តនៅក្នុងក្ដីសុបិននេះឲ្យបាន ដោយប្រើប្រាក់សន្សំចេញពីកម្លាំងលើសឈាមខ្លួនឯងផ្ទាល់ ហើយបច្ចុប្បន្ន ទេពី សន្សំបានប្រាក់ ៥០% នៃតម្លៃរថយន្តនោះហើយ។ បើផ្អែកតាមតម្លៃទីផ្សាររថយន្ដនោះ មានតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក។
ការបញ្ជាក់ពីប្រភពចំណូល និងប្រាក់ដែលមាននៅក្នុងដៃនេះ ក្រោយពីអ្នកគាំទ្រខ្លះងឿងឆ្ងល់ ហើយចោទជាសំណួរថាតើ ទេពី មានអ្នកផ្គត់ផ្គង់ពីក្រោយឬយ៉ាងណា បានជាចង់ប្ដូរឡានស៊េរីកាន់តែទំនើបដើម្បីជិះនោះ?
សោភា ទេពី៖ "អ្នកថាចេះតែថា ហើយអ្នកឆ្ងល់ចេះតែឆ្ងល់ហើយបងអើយ...គ្មានអ្នកល្ងង់មកចិញ្ចឹមយើងងាយទេ។ ក្រៅពីកម្លាំងញើសឈាមខ្ញុំ គ្រួសារក៏មានចំណូលសមល្មមអាចទិញឡានហ្នឹងបានដែរ"។
ក្នុងមួយខែ ទេពី អាចរកចំណូលបានប្រមាណ ១០០០ដុល្លារ ពីការច្រៀងតាមកម្មវិធីប្រគំតន្ត្រីប្រចាំសប្ដាហ៍ និងConcert តាមខេត្ត។ ទន្ទឹមគ្នានេះប៉ា-ម៉ាក់របស់នាងក៏មានការងាររដ្ឋ និងមុខរបររកស៊ីត្រឹមត្រូវដែលអាចរកចំណូលមួយផ្នែកធំ។ ដូច្នេះការរំពឹងបានឡានស៊េរីទំនើបមកជិះនេះមិនមែនជារឿងលំបាកពេកទេ ស្រាប់នាង។
នាងបញ្ជាក់ថា ប្រាក់ដែលសន្សំបាននោះបានរក្សាទុកនៅនឹងប៉ា-ម៉ាក់របស់នាង ហើយប៉ារបស់នាង អាចនឹងបង្គ្រប់លុយទិញឡានឲ្យនាង ប្រសិនបើអស់ពេលពីរ ឬបីហើយ នាងនៅតែមិនទាន់សន្សំលុយគ្រប់៕