• 2020-07-22 01:56:50
  • ជីវិតតារា

ត្រៀម G-Devith ប្រកាស​​បកស្រាយរឿងពិសេស​១​នៅរសៀលនេះ!

  • 2020-07-22 01:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ និង​ជា​ម្ចាស់​បទ"រាំញី​កែងជើង" លោក ងួន ចាន់ដេវីត ហៅ​G-Devith ប្រកាស​ចេញ​មុខ​ធ្វើ​វីដេអូ​Liveពិសេស​មួយ​នៅ​រសៀល​ថ្ងៃទី២២ ខែ​កក្កដា នេះ ចាប់​ពី​ម៉ោង​៣ ទៅ។

លោក ដេវីត មិន​បាន​បញ្ជាក់​ថា ការ​Live នោះ​នឹង​លើក​យក​ប្រធាន​បទ​អ្វី ឬ​បកស្រាយ​រឿង​អ្វី​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​តាម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លី​ថា"ថ្ងៃ​ស្អែក នឹង​មាន​ការ​Live ពិសេស និង​លម្អិត​ពី​ខ្ញុំ ចាប់​ពី​ម៉ោង​៣ និង​០០ នាទី តទៅ។ សូម​ជម្រាប​ជា​ដំណឹង​ដោយ​ក្ដី​គោរព​ស្រឡាញ់"។

ការ​ប្រកាស​ចេញ​មុខ​ធ្វើ​វីដេអូ​Live ពិសេស​នេះ ត្រូវ​បាន​អ្នកគាំទ្រ​សន្និដ្ឋាន​ថា អាច​ជា​រឿងរ៉ាវ​ទាក់ទង​នឹង​ការ​ទិញ​ឡាន​ថ្មី​ម៉ាក​Rolls Royce ដែល​មាន​តម្លៃ​ក្បែរ​លាន​ដុល្លារ​ជូន​គូ​ស្នេហ៍​សម្រាប់​ខួប​៤​ឆ្នាំ នៃ​ចំណង​ស្នេហ៍​ពួកគេ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ត្រេកអរ​ជំនួស និង​បង្ហាញ​ពី​ការ​គាំទ្រ តែ​ក៏​មាន​បុគ្គល​ខ្លះ​បាន​រិះគន់​ចំពោះ​លោក​ដែរ​ទាក់ទង​នឹង​ការ​ទិញ​ឡាន​នេះ។

អ្នក​លេង​បណ្ដាញ​សង្គម​បាន​ជជែក​គ្នា​យ៉ាង​ចម្រូងចម្រាស​ទាក់ទង​នឹង​ការ​ទិញ​ឡាន​នេះ។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ឡាន​ដែល G-Devith ទិញ​នោះ គឺ​ជា​ឡាន​បង់​រំលស់។ រីឯ​អ្នក​លេង​ម្នាក់​ដែល​អះអាង​ថា ជា​អ្នក​លក់​ឡាន​ឲ្យ​ដេវីត​វិញ​នោះ​ក៏​តប​ថា ហេតុ​អី បាន​ដឹង​ថា​វា​ជា​ឡាន​បង់​រំលស់? បើ​ខាង​លោក(អ្នក​លក់)បាន​រាប់​លុយ​សុទ្ធ​ពី​លោក G-Devith ផ្ទាល់​សោះ​នោះ។

រូបភាព៖ហ្វេសប៊ុក G-devith

ទោះ​ជា​យ៉ាង​ណា គេ​នៅ​មិន​ទាន់​ដឹង​ការពិត​ទាក់ទង​នឹង​ការ​ទិញ​ឡាន​នេះ​នៅ​ឡើយ​ទេ ព្រោះ​កាល​ពី​ទិញ​លោក ដេវីត មិន​ទាន់​បាន​ប្រាប់​ពី​ប្រភព​លុយ​ដែល​យក​ទៅ​ទិញ​នោះ ហើយ​តម្លៃ​ទិញ​ជាក់លាក់​ក៏​មិន​ទាន់​បាន​ដឹង​ដែរ។ ប៉ុន្តែ​តារា​រូប​នេះ​ធ្លាប់​បញ្ជាក់​ក្រោយ​ទិញ​ឡាន​នោះ​យក​ទៅsuprise គូ​ស្នេហ៍​ថា អ្នក​ដែល​មាន​ចិត្ត​ឈ្នានីស​គេ ឬ​ស្អប់​លោក អាច​នឹង​និយាយ​មិន​ល្អ​លើ​លោក​ចំពោះ​រឿង​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់