• 2020-08-10 08:07:43
  • ជីវិតតារា

សាយ សៀរ៉ា ស្រឡះចិត្ដក្នុងថតរឿងឡើងវិញហើយ!

  • 2020-08-10 08:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​កណ្ដាល​លោក សាយ សៀរ៉ា ប្រកាស​ទទួល​ថត​រឿង និង​ស្ពត​ពាណិជ្ជកម្ម​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​ពេល​ខ្លី​ ដោយសារ​លោក​រវល់​កំដរ​លោក​ឪពុក​ដែល​មាន​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជិត​២​ខែ។

លោក សាយ សៀរ៉ា បាន​ប្រាប់​Sabay នៅ​រសៀល​នេះ​ថា ឪពុក​របស់​លោក​ដែល​ដំបៅ​ជើង​ធ្ងន់ធ្ងរ​ដោយសារ​មុត​បន្លា​ឫស្សី​នោះ បាន​ធូរ​ស្បើយ​ប្រហែល​៨០%​ហើយ ហើយ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​លោក​ម្ដុំ​ផ្សារ​ឈូក​មាស ខណ្ឌ​សែនសុខ នៅ​រសៀល​ថ្ងៃ​ទី១០ ខែ​សីហា នេះ។ លោក​បន្ថែម​ថា រយៈ​ពេល​៤៨​ថ្ងៃ ដែល​រូប​លោក​នៅ​កំដរ​ឪពុក​ក្នុង​មន្ទីរ​ពេទ្យ​ទាំង​យប់​ទាំង​ថ្ងៃនោះ បាន​ធ្វើ​ឲ្យ​លោក​យល់​កាន់​តែ​ច្បាស់​ពី​ការ​លំបាក នៃ​ជីវិត។

រូបភាព៖ ហ្វេសប៊ុក សាយ សៀរ៉ា

លោក សៀរ៉ា ប្រាប់​ថា រូប​លោក​នឹង​មាន​ពេល​ច្រើន​សម្រាប់​អាជីព​សិល្បៈ​ឡើង​វិញចាប់ពីថ្ងៃនេះ ព្រោះ​លោក​ឪពុក​របស់​លោក​បាន​ធូរ​ស្បើយ​ទុក​ឲ្យ​ប្អូន​ស្រី​ថែទាំ​ជំនួស ហើយ​រូប​លោក​នឹង​ចាប់​ផ្ដើម​ថត​រឿង និង​ស្ពត​ពាណិជ្ជកម្ម​ផ្សេងៗ​ឡើង​វិញ។ លោក​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ជិត​២​ខែ​មក​នេះ មាន​ក្រុមហ៊ុន​ផលិត​ស្ពត​ពីរ ឬ​បី និង​ផលិតកម្ម​ខ្សែភាពយន្ត​ក្នុង​ស្រុក​មួយ​បាន​ហៅ​លោក​ទៅ​ថត ប៉ុន្តែ​ត្រូវ​លោក​ប្រាប់​ឲ្យ​គេ​ពន្យារ​ពេល​ រីឯ​ស្ពត​ខ្លះ​ទៀតត្រូវ​លុប​ចោល​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម