• 2020-09-12 13:09:50
  • ចម្រៀង

ចាក់ចំបេះដូងកូនៗគ្រប់រូប! MV ថ្មី "គុណពុកម៉ែ" ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បង្កប់អត្ថន័យជ្រាលជ្រៅ

  • 2020-09-12 13:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូបទចម្រៀងថ្មី ‘’គុណពុកម៉ែ’’ ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅ ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាននិងកំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ។

រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណភ្ជុំ ដាស់រំលឹកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ។

ចង់ដឹងថាបទចម្រៀងដ៏មានអត្ថន័យរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងការសម្តែងរួមគ្នាជាលើកដំបូងជាមួយអ្នកនាង សុគន្ធ នីសា ប្លែកអារម្មណ៍កម្រិតណានោះ សូមប្រិយមិត្តទស្សនានិងស្តាប់កំសាន្តទាំងអស់គ្នា៖

មតិយោបល់