• 2020-10-14 02:44:42
  • ចម្រៀង

ទឹក​ជំនន់​កំពុង​យាយី​ខ្លាំង តន់ ច័ន្ទសីម៉ា ចេញ​បទ​លើក​ចិត្ត​ទ័ព ត្រូវ​ប្រិយមិត្ត​ពោល​សរសើរ​ខ្លាំង

  • 2020-10-14 02:44:42
  • ចំនួនមតិ 87 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ទឹក​ជំនន់ បាន និង​កំពុង​យាយី​កម្ពុជា​បង្ក​ឲ្យ​ការ​លិចលង់​ផល​ដំណាំ ផ្ទះ​សម្បែង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ក្នុង​វេលា​នេះ គេ​ឃើញ​បង​ប្អូន​កង​កម្លាំង​ស្ទើរ​គ្រប់​ផ្នែក បាន​ចេញ​ជួយ​ប្រជាពលរដ្ឋ​ទប់​ទល់​នឹង​គ្រោះ​វារី​ភ័យ​នេះ​យ៉ាង​សស្រាក់សស្រាំ។

ឃើញ​ពី​ពលិកម្ម​នេះ ផលិតកម្ម Galaxy ម្សិលមិញ​នេះ​បាន​បញ្ចេញ​បទ​ចម្រៀង​បន្ទាន់​មួយ​ឲ្យ តន់ ច័ន្ទ​សីម៉ា ច្រៀង​ឆ្លុះ​បង្ហាញ​ពី​ពលិកម្ម​ដ៏​គួរ​ឲ្យ​កោត​សរសើរ​នៃ​បង​ប្អូន​កង​កម្លាំង​ក្នុង​វេលា​ដ៏​លំបាក​នេះ។ បទ​នេះ​មាន​ចំណង​ជើង​ថា "ទឹក​ចិត្ត​កង​ទ័ព" អម​ជាមួយ​បទ​ភ្លេង​លន្លង់លន្លោច​ឆក់​បេះដូង។

ប្រិយមិត្ត​បាន​សរសើរ​ថា បទ​នេះ​ពីរោះ និង​បាន​ផ្ដល់​ការ​លើក​តម្លៃ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​កង​កម្លាំង​ខ្លាំង​ក្នុង​ពេល​ពួក​គេ បាន​សុខ​ចិត្ត​លះបង់​ក្ដី​សុខ​ផ្ទាល់​ខ្លួន ចាក​ចោល​ផ្ទះ និង​ក្រុម​គ្រួសារ​ប្រពន្ធ​កូន មក​ប្ដូរ​នឹង​ក្ដី​សុខ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​១នគរ ពោល​គឺ​នៅ​ពេល​ប្រទេស​មាន​សង្គ្រាម ពួក​គេ​លះបង់​ជីវិត​ទៅ​ច្បាំង​ទប់​ទល់​​នឹង​សត្រូវ​ឈ្លាន​ពាន។

លុះ​ពេល​ប្រទេស​ជួប​គ្រោះ​ផ្សេង​ៗ ដូច​ជា​គ្រោះ​ទឹក​ជំនន់​នា​ពេល​នេះ ពួក​គេ​នៅ​តែ​មិន​អាច​សម្រាក​សម្រាន្ត​នៅ​ផ្ទះ​ឲ្យ​បាន​ស្រួល​ខ្នង​ដែរ។ ពលិកម្ម​របស់​បង​ប្អូន​កង​កម្លាំង​នា​ពេល​នេះ ប្រិយមិត្ត​គ្រប់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ!

តោះ...ទស្សនា និង​ឈ្វេងយល់​ពី​ពលិកម្ម​បង​ប្អូន​កង​កម្លាំង​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម