• 2020-11-10 03:06:30
  • ចម្រៀង

ចាំ​យូរ​ហើយ ព្រឹក​នេះ ព្រាប សុវត្ថិ ទើប​ចេញ​បទ​មនោសញ្ចេតនា​ដំបូង​បំផុត​នៅ Galaxy

  • 2020-11-10 03:06:30
  • ចំនួនមតិ 2 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទន្ទឹង​រង់ចាំ​យូរ​ណាស់​មក​ហើយ នៅ​ព្រឹក​នេះ លោក ព្រាប សុវត្ថិ ទើប​បាន​ចេញ​បទ​ចម្រៀង​មនោសញ្ចេតនា​ដំបូង​បំផុត​​នៅ Galaxy Navatra នៅ​ប្រមាណ ១ម៉ោង​មុន​នេះ​ប៉ុណ្ណោះ។

ដំបូង​ឡើយ ប្រិយមិត្ត​រង់ចាំ​លោក ព្រាប សុវត្ថិ ចេញ​បទ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម Galaxy Navatraរហូត​ដល់​ជិត​១​ខែ ទើប​ផលិតកម្ម​នេះ​បាន​បញ្ចេញ​បទ​ឲ្យ​លោក។ ប៉ុន្តែ​បទ​ទាំង​អស់​សុទ្ធ​បទ​បែប​ប្រជាប្រិយ និង​ញាក់ មិន​ទាន់​មាន​បទ​មនោសញ្ចេតនា​នៅ​ឡើយ។ ទើប​តែ​ព្រឹក​នេះ ផលិតកម្ម​ថ្មី​របស់​លោក ទើប​បាន​បញ្ចេញ​ឲ្យ​លោក​ប្រមាណ​ជាង ១ម៉ោង​មុន ដោយ​បទ​នោះ​មាន​ចំណង​ជើង​ថា "ពេល​ណា​ជួប​គេ​ម្ដង​ទៀត"។

បទ​ចម្រៀង​ថ្លែង​ពី​ពន្លក​ស្នេហ៍​យុវវ័យ ដែល​ភាគី​បុរស​បាន​មាន​ភ័ព្វ​បាន​ជួប​ជាមួយ​នារី​ដ៏​ស្រស់​សោភា​ម្នាក់​នៅ​ទី​កន្លែង​មួយ។ ភ្លាម​ៗ បេះដូង​ក៏​បាន​លួច​កត់​រូប​សម្រស់​របស់​ស្រី​ស្រស់​ទុក ហើយ​វា​បាន​ជា​ក្លាយ​ជា​អនុស្សាវរីយ៍​មួយ។ ខណៈ​បេះដូង​បាន និង​កំពុង​ទទួល​បាន​ភាព​កក់ក្ដៅ នារី​ក្នុង​ដួង​ចិត្ត​លែង​នៅ​កន្លែង​នោះ​ទៀត​ហើយ។ ដូច្នេះ​ហើយ បេះដូង​កម្សត់​មួយ​នេះ នៅ​ទន្ទេញ​ពាក្យ​មួយ​ឃ្លា​ថា "ពេល​ណា​បាន​ជួប​គេ​ម្ដង​ទៀត!”។

នេះ គឺ​ជា Video Lyric បទ​មនោសញ្ចេតនា​របស់​លោក ព្រាប សុវត្ថិ ទី​១ នៅ​ផលិតកម្ម​ Galaxy Navatra។ តោះ...ទស្សនា និង​ស្ដាប់​បទ​ចម្រៀង​ដ៏​លន្លង់លន្លោច​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់