• 2020-11-20 04:22:23
  • ស្ទីលតារា

មើលរូបរាង បុរសសិចស៊ីដាច់គេប្រចាំឆ្នាំ ២០២០

  • 2020-11-20 04:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Michael B. Jordan បាន​ក្លាយ​ជា​​ម្ចាស់​តំណែង​បុរស​សិចស៊ី​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ២០២០ ​របស់​ទស្សនាវដ្ដី​អាមេរិក​​ People ​​​ដែល​តំណែង​នេះ​​ត្រូវ​បាន​​ជ្រើស​រើស​​ក្រោយ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​របស់​​គណៈកម្មការ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​លើ​អនឡាញ។

​តារា​សម្ដែង​វ័យ ៣៣​ឆ្នាំ​រូប​នេះ មាន​​ទម្រង់​ខ្លួន​ពោរពេញ​ដោយ​សាច់​ដុំ ដែល​ទទួល​បាន​តាម​រយៈ​ការ​​ខំ​ហាត់​ប្រាណ​​ពី​ ៤ ទៅ ៥ ដង​​ក្នុង​មួយ​សប្ដាហ៍។ ដោយ​សារ​រូបរាង​សាច់​ដុំ​នេះ Michael B. Jordan តែង​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ដើរ​តួ​​ជា​តួអង្គ​អង់អាច​ និង​មាន​សមត្ថភាព​ខ្លាំង។

Michael B. Jordan បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ដើរ​បង្ហាញ​ម៉ូត​តាំង​ពី​ក្មេង និង​បាន​ធ្វើ​ជា​​អ្នក​សម្ដែង​តាំង​ពី​តូច​ផង​ដែរ។ នៅ​វ័យ ១៤​ឆ្នាំ រូប​លោក​​​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​តាម​រយៈ​ការ​ដើរ​តួ​ជា​អ្នក​ជួញ​ដូរ​ថ្នាំ​ក្នុង​ភាពយន្ត​ជា​ស៊េរី​មាន​ចំណង​ជើង​ថា​ "The Wire” និង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​មួយ​ចំនួន​ផង​ដែរ។

ឆ្នាំ ២០១៨ ជា​ពេល​ដែល​ Michael B. Jordan ល្បី​ឈ្មោះ​បោះ​សំឡេង​​​ចូល​ដល់​លំដាប់​ថ្នាក់​សកលលោក​ ដោយ​សារ​តែ​ជោគជ័យ​នៃ​ភាពយន្ត​ "Black Panther”។ ក្នុង​ភាពយន្ត​នេះ​លោក​បាន​ដើរ​តួ​ជា​តួអង្គ​ចិត្ត​អាក្រក់​ឈ្មោះ​ថា​ Erik Killmonger ហើយ​ភាពយន្ត​នេះ​ដែរ អាច​ស្វែង​រក​ចំណូល​សរុប​បាន​ដល់​ទៅ ១,៣​ពាន់​លាន​ដុល្លារ​ពី​ទូទាំង​ពិភពលោក និង​ទទួល​បាន​ពាន​រង្វាន់​អូស្កា​ជា​​ "ភាពយន្ត​ល្អ​ដាច់​គេ​” ទៀត​ផង៕​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម