- 2021-04-08 03:47:45
- ព័ត៌មាន
រឿង «Vincenzo» នឹងផ្អាកផ្សាយ ១សប្ដាហ៍ តែសន្យាវិលមកវិញជាមួយនឹងភាគពិសេស
- 2021-04-08 03:47:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង «Vincenzo» នឹងផ្អាកផ្សាយ ១សប្ដាហ៍ តែសន្យាវិលមកវិញជាមួយនឹងភាគពិសេស
ចន្លោះមិនឃើញ
ក្រុមការងាររឿង «Vincenzo» របស់ tvN បានប្រកាសថារឿងនេះនឹងផ្អាកផ្សាយ ១សប្ដាហ៍សិន ហើយភាគបន្ទាប់នឹងត្រូវចេញជាថ្មីនៅសប្ដាហ៍ក្រោយ។
នៅថ្ងៃទី០៧ ខែមេសា ផលិតកររឿងបានប្រកាសជាផ្លូវការថា៖ «បន្ទាប់ពីបានចាក់ផ្សាយភាគទី១៦ រឿង “Vincenzo” នឹងផ្អាកចេញផ្សាយ សប្ដាហ៍ ដើម្បីពង្រឹងគុណភាពរឿងឲ្យកាន់តែល្អមើល។ នៅថ្ងៃទី១៧ យើងនឹងបង្ហាញនូវភាគពិសេសមួយ ជំនួសឲ្យភាគទី១៧»។
ភាគទី១៥ និង ១៦ របស់រឿងនឹងផ្សាយថ្ងៃទី១០ និង ១១ ខែមេសាតាមការគ្រោងទុក ហើយភាគទី១៧ នឹងលើកទៅបញ្ចាំងនៅ ២សប្ដាហ៍ក្រោយ គឺនៅថ្ងៃទី២៤ ខែមេសា។
ស្របពេលភាគពិសេសរបស់ «Vincenzo» គ្រោងនឹងផ្សាយតាមពេលធម្មតានៅថ្ងៃទី១៧ ខែមេសា គម្រោងបញ្ចាំងនៅថ្ងៃទី១៨ ឯណោះ ក៏មិនទាន់សម្រេចថាមានអ្វីបង្ហាញដែរ៕